មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ មានមុខងារ និងភារកិច្ចដូចតទៅ ៖
1.ឡូហ្គូ និងរូបថតមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2. សាវតាមន្ទីរ
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជាអង្គភាពថ្នាក់មូលដ្ឋានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានបេសកកម្មដឹកនាំ គ្រប់គ្រង និងធ្វើសកម្មភាពវិស័យកសិកម្មនៅក្នុងក្របខ័ណ្ឌរដ្ឋបាលខេត្តរបស់ខ្លួន ។
3. ទស្សនវិស័យ ឬ ចក្ខុវិស័យ (Vision)
វិស័យកសិកម្មនៅតែមានតួនាទីសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ធានាសមធម៌ ធានាសន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលគឺការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជាតាមអភិក្រម និងក្នុងវិសាលភាពនិងល្បឿនថ្មី ដើម្បីប្រែក្លាយវិស័យនេះពីដំណាក់ កាលនៃការអភិវឌ្ឍតាមបែបវិបុលកម្ម (បើកទូលាយ) ពោលគឺពឹងផ្អែកជាសំខាន់លើធនធានមានស្រាប់ (ធនធានដីនិងធនធានធម្មជាតិផ្សេងទៀត) និងពឹងផ្អែកលើការប្រើប្រាស់ធាតុចូលកសិកម្មតាមបែបប្រពៃណី ឈានទៅរកដំណាក់កាលថ្មី ដែលផ្តោតលើផលិតកម្មតាមបែបប្រពលវប្បកម្ម (ស៊ីជម្រៅ) ពោលគឺពឹង ផ្អែកជាសំខាន់លើការប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យាថ្មី ការស្រាវជ្រាវ និងការអភិវឌ្ឍយន្តូបនីយកម្ម ព្រមទាំងការបង្កើនសមត្ថភាពស្រោចស្រព ដើម្បីលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្មមុខដំណាំ និងផលិតផលកសិកម្មផ្សេងទៀត រួមទាំងការចិញ្ចឹមសត្វនិងវារីវប្បកម្មផង ដោយគិតគូរផងដែរអំពីភាព ចាំបាច់ក្នុងការគ្រប់គ្រងដីធ្លីប្រកបដោយប្រសិទ្ធភាព និងការធានាចីរភាព បរិស្ថាននិងធនធានធម្មជាតិ។ ទន្ទឹមនេះ ការបន្តជំរុញការធ្វើពាណិជ្ជូបនីយកម្ម និងការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម នឹងជួយបង្កើន តម្លៃបន្ថែមនៃផលិតផលកសិកម្ម ក៏ដូចជាជួយបង្កើនចំណូលជូនកសិករ។ ចក្ខុវិស័យរយៈពេលវែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺដើម្បី៖ «រួមចំណែកក្នុង ការកាត់បន្ថយភាពក្រីក្រ ធានាបាននូវភាពមានស្បៀងគ្រប់គ្រាន់ និងប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប តាមរយៈការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជា តាមអភិក្រម និងក្នុងវិសាលភាព និង ល្បឿនថ្មី សំដៅជំរុញការរីកលូតលាស់សេដ្ឋកិច្ចកសិកម្ម និងការនាំចេញផលិតផលកសិកម្ម រួមនឹងការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិប្រកបដោយនិរន្ដរភាព»។
4.គោលដៅ
គោលបំណងកម្មវិធីទី១៖ “ជំរុញកំណើនផលិតកម្មគ្រប់មុខដំណាំក្នុងរង្វង់១០%ក្នុងមួយឆ្នាំ តាមរយៈការបង្កើនការស្រាវជ្រាវនិងផ្សព្វផ្សាយកសិកម្ម សំដៅបង្កើនទិន្នផលដំណាំ លើកកម្ពស់គុណភាពផលិតផល ពង្រឹងសមត្ថភាពសហគមន៍កសិកម្ម ដោយផ្សារភ្ជាប់ជាមួយផលិតកម្មកសិកម្មតាមកិច្ចសន្យា និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងប្រើប្រាស់ដីប្រកបដោយនិរន្តរភាព”។ ដើម្បីសម្រេចបាននូវគោលបំណងនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នឹងផ្តោតសកម្មភាពជាអាទិភាពលើ៖
គោលបំណងកម្មវិធីទី-២៖ “ជំរុញការចិញ្ចឹមសត្វក្នុងអត្រាកំណើន៣ភាគរយក្នុងមួយឆ្នាំ ដោយផ្អែកលើប្រសិទ្ធ ភាពនៃការពិសោធន៍ស្រាវជ្រាវនិងផ្សព្វផ្សាយ បង្កើនសមត្ថភាពបង្ការទប់ស្កាត់ជំងឺឆ្លងសត្វ និងជំងឺសូណូស៊ីស ធានាការផ្គត់ផ្គង់សត្វ សាច់សត្វ ប្រកបដោយអនាម័យ សុវត្ថិភាព និងបង្កើនសក្តានុភាពនៃការនាំចេញ”។
ដើម្បីសម្រេចបាននូវគោលបំណងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងផ្តោតសកម្មភាពជាអាទិភាពលើ៖
អនុវត្តវិធានការជាយុទ្ធសាស្រ្តក្នុងផែនការសកម្មភាពដើម្បីឆ្លើយតបនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ លើវិស័យផលិតកម្មសត្វនិងសុខភាពសត្វ ដោយត្រូវផ្តោតលើការសម្របសម្រួលផលិតកម្មសត្វ ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការពង្រឹងសមត្ថភាពនិងការផ្សព្វផ្សាយ ការធ្វើអន្តរាគមន៍និងការជួយ សង្គ្រោះ ការគ្រប់គ្រងកាកសំណល់សត្វ និងការពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋាននានា
គោលបំណងកម្មវិធីទី៣៖ “បង្កើនការការពារនិងអភិរក្សធនធានជលផល តាមរយៈការពង្រឹងការអនុវត្តច្បាប់ស្តីពីជលផល លុបបំបាត់បទល្មើសនេសាទគ្រប់រូបភាព ពង្រឹងសមត្ថភាពគ្រប់គ្រង១០០សហគមន៍នេសាទជារៀងរាល់ឆ្នាំ និងជំរុញការអភិវឌ្ឍវារីវប្បកម្មក្នុងរង្វង់១៥%ក្នុងមួយឆ្នាំ ដើម្បីធានាឱ្យបាននូវនិរន្តរភាពធនធានជលផល ព្រមទាំងកែលម្អគុណភាព និងសុវត្ថិភាពផល ផលិតផលជលផល សម្រាប់ការប្រើប្រាស់ក្នុងស្រុកនិងនំាចេញ”។ ដើម្បីសម្រេចបាននូវគោលបំណងនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នឹងផ្តោតសកម្មភាពជាអាទិភាពលើ៖
គោលបំណងកម្មវិធីទី៤៖ “បង្កើនការគ្រប់គ្រងព្រៃឈើនិងសត្វព្រៃប្រកបដោយនិរន្តរភាព តាមរយៈ ការពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ ជំរុញការដាំឈើឡើងវិញ ដើម្បីសម្រេចបាននូវគោល បំណងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងផ្តោតសកម្មភាពជាអាទិភាពលើ៖
គោលបំណងកម្មវិធីទី-៥៖ “បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងស្ថាប័ន ការផ្តល់សេវាគាំទ្រ និងពង្រឹងសមត្ថភាពផ្នែកអប់រំនិងបណ្តុះបណ្តាល សម្រាប់ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយនិរន្តរភាព”។
ដើម្បីសម្រេចបាននូវគោលបំណងនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងត្រូវផ្តោតសកម្មភាពជាអាទិភាពលើ៖
5. ទិសដៅគោលនយោបាយ (Policy Goal)
5.1 ទិសដៅគោលនយោបាយរួម (Overall Policy Goal)
«ជំរុញកំណើនក្នុងវិស័យកសិកម្មឲ្យបានក្នុងរង្វង់៥%ក្នុងមួយឆ្នាំ តាមរយៈការលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម និងការលើកកម្ពស់ការចិញ្ចឹមសត្វនិងវារីវប្បកម្ម ដោយយក ចិត្តទុកដាក់ខ្ពស់លើការការពារ និងគ្រប់គ្រងធនធានព្រៃឈើនិងជលផលប្រកបដោយចីរភាព»
ដើម្បីសម្រេចបាននូវទស្សនវិស័យ និងទិសដៅគោលនយោបាយរួមនេះ សកម្មភាពគាំទ្រជាច្រើន នឹងត្រូវបានផ្ដល់ រួមជាមួយនូវធាតុចូលសំខាន់ៗ សំដៅជំរុញដល់ការលូតលាស់សេដ្ឋកិច្ច ដូចជាការផ្ដល់ នូវសេវាកម្មមានគុណភាពខ្ពស់ ហើយធានាបានការផ្គត់ផ្គង់ស្បៀងអាហារប្រកបដោយសុវត្ថិភាព ជាពិសេសបង្កើនផលិតផលកសិកម្ម និងតម្លៃបន្ថែមដោយផ្អែកលើនិរន្ដរភាព និងប្រសិទ្ធភាពសេដ្ឋកិច្ចនៃការចំណាយលើ វិស័យកសិកម្ម។ ក្នុងលក្ខខណ្ឌធម្មតា និងមិនមានគ្រោះធម្មជាតិកើតឡើង កំណើននៃផ្នែកកសិកម្មនឹង ត្រូវរក្សាក្នុងរង្វង់ពី ៣ទៅ៥%ក្នុងមួយឆ្នាំៗ។ ដីកសិកម្មជាធនធានធម្មជាតិសំខាន់ ដែលទាមទារការប្រើប្រាស់ឲ្យបានសមស្រប ធានារក្សា បាននូវគុណភាពពីធម្មជាតិនិងកែលម្អគុណភាព ដើម្បីគោលដៅការអភិវឌ្ឍផលិតកម្មមួយប្រកបដោយនិរន្តរភាព។ ក្នុងន័យនេះការជំរុញការស្រាវជ្រាវ និងរៀបចំចំណាត់ថ្នាក់ដី ទៅតាមប្រភេទដំណាំមានសក្តានុពលអំណោយផលដល់ផលិតកម្មកសិកម្ម គឺជាការចាំបាច់និងត្រូវយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធ ភាព ពិសេសជំរុញការកសាងច្បាប់ស្តីពីការគ្រប់គ្រងនិងប្រើប្រាស់ដីកសិកម្ម ដើម្បីមាននីតិវិធីគ្រប់គ្រងការពារ ដីដែលមានគុណភាពសម្រាប់ផលិតកម្ម និងមានវិធានបច្ចេកទេសថែរក្សា និងកែលម្អឡើងវិញ។ ការប្រែប្រួលអាកាសធាតុ បាននិងកំពុងធ្វើឱ្យប៉ះពាល់ខ្លាំងដល់វិស័យកសិកម្ម និងផលិតកម្មស្បៀងអាហារ។ ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព ដើម្បីឆ្លើយតបនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុឆ្នាំ២០១៤-២០១៨ ត្រូវបានរៀបចំនិងបានដាក់ឲ្យអនុវត្ត។ ផែនការយុទ្ធសាស្ត្រនេះ មានចក្ខុវិស័យធ្វើឱ្យវិស័យកសិកម្មកម្ពុជា នៅតែបន្តកែលម្អជីវភាពរស់នៅ ធានាសន្តិសុខ និងសុវត្ថិភាពស្បៀង កំណើនសេដ្ឋកិច្ចជាតិនិងនិរន្តរភាពបរិស្ថាន តាមរយៈការអនុវត្តកសិកម្មវៃឆ្លាតជាមួយអាកាសធាតុ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងកាន់តែបៃតង ជាពិសេស សំដៅជួយដល់សហគមន៍ជនបទ និងក្រុមជនងាយរងគ្រោះ។ ដើម្បីសម្រេចនូវចក្ខុវិស័យនេះ បេសកកម្មក្នុងការចូលរួមចំណែកបន្ស៊ាំ និងកាត់បន្ថយផលប៉ះពាល់ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ត្រូវបានកំណត់ និងបានផ្តោតលើការផ្ដល់សេវាកម្មមានគុណភាពកាន់តែខ្ពស់ ដែលនាំដល់ការបង្កើនសមត្ថភាពបន្ស៊ាំ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ ដោយផ្អែកលើវិធានការសមស្រប និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងគ្រប់គ្រងធនធានធម្មជាតិ ព្រៃឈើ ជីវចម្រុះ និងជលផលប្រកបដោយចីរភាព។ ផែនការយុទ្ធសាស្ត្រនេះមានគោលបំណងសំខាន់គឺ ចូលរួមចំណែកជួយកាត់បន្ថយ ផលប៉ះពាល់និងឥទ្ធិពលអវិជ្ជមានទាំងឡាយលើវិស័យកសិកម្ម ផលិតកម្មសត្វ ព្រៃឈើ និងជលផល ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ សំដៅស្តារនូវការខូចខាត និងការបាត់បង់ផលប្រយោជន៍នានា តាមរយៈការបង្កើនវិធានការបន្ស៊ាំ និងវិធានការកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុនិងការឡើងកម្តៅនៃភពផែនដី។ គោលដៅចំនួន៥ ត្រូវបានកំណត់គឺ៖ (ទី១) បង្កើនសមត្ថភាពស្ថាប័ន និងធនធានមនុស្សលើការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗនៃពូជដំណាំ កៅស៊ូ ផលិតកម្មសត្វ ព្រៃឈើ និងធនធានជលផល ដែលមានលទ្ធភាពបន្ស៊ាំទៅនឹងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ (ទី២) បង្កើនសមត្ថភាពដល់កសិករងាយរងគ្រោះលើការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗក្នុងផលិតកម្មដំណាំនិងសត្វ ដែលអាចបន្ស៊ាំបានទៅនឹងការប្រែប្រួលអាកាសធាតុ (ទី៣) បង្កើនការកាត់បន្ថយនូវការបំភាយឧស្ម័នផ្ទះកញ្ចក់ពីការបាត់បង់និងរេចរឹលព្រៃឈើ និងពីផលិតកម្មសត្វ ផលិតកម្មដំណាំ និងពីការកែច្នៃបឋមនៃផលិតផលកសិកម្មពុំសមស្រប (ទី៤) ជំរុញការអភិវឌ្ឍនិងបង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រងវិស័យជលផល ដោយចីរភាព ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និង (ទី៥) ជំរុញការអភិវឌ្ឍធនធានមនុស្សសម្រាប់ជាមូលដ្ឋាននៃការចូលរួមចំណែកបន្ស៊ាំ និងកាត់បន្ថយផលប៉ះពាល់ ដែលបង្កដោយការប្រែប្រួលអាកាសធាតុលើផលិតកម្មដំណាំកៅស៊ូ សត្វ ព្រៃឈើ និងជលផល។
២. សសរស្តម្ភគ្រឹះទាំង៤ (4 Basic Pillars)
ដើម្បីសម្រេចបានគោលដៅជាយុទ្ធសាស្ដ្រចម្បងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជា ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ២០១៨-២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកំណត់នូវសសរស្តម្ភគ្រឹះចំនួន៤ ដើម្បីជំរុញកំណើនកសិកម្ម៖
សសរស្តម្ភទី-១៖ “ការបង្កើនផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្ម កសិកម្ម”
សសរស្តម្ភទី-២៖ “ការលើកកម្ពស់ការចិញ្ចឹមសត្វ និងវារីវប្បកម្ម”
សសរស្តម្ភទី-៣៖ “ការគ្រប់គ្រងធនធានព្រៃឈើនិងជលផលប្រកបដោយចីរភាព”
សសរស្តម្ភទី-៤៖ “ពង្រឹងស្ថាប័ន បង្កើនប្រសិទ្ធភាពសេវាគាំទ្រ និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យកសិកម្ម”
សសរស្តម្ភទី១ ទី២ និងទី៣ គឺជាមូលដ្ឋានគ្រឹះចម្បង សម្រាប់ជំរុញកំណើនរីកលូតលាស់នៃវិស័យ កសិកម្មឲ្យបានក្នុងរង្វង់៥%ក្នុងមួយឆ្នាំ។ ដោយឡែកសសរស្តម្ភទី៤ គឺជាមូលដ្ឋានគាំទ្រកំណើននេះ ដែល ពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពស្ថាប័នជំនាញ ការបង្កើននូវប្រសិទ្ធភាពនៃសេវាគាំទ្រនានា ពិសេសការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្ម។
ង. កម្មវិធីទាំង៥របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៈ
ដើម្បីធ្វើឱ្យសម្រេចបានទិសដៅគោលនយោបាយ និងយុទ្ធសាស្ដ្រទាំងប្រាំខាងលើ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកម្មវិធីអាទិភាពសំខាន់ៗចំនួនប្រាំ ដែលជាផ្នែកមួយនៃកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ សំដៅពង្រឹងការអនុវត្ដថវិកាតាមកម្មវិធី និងកម្មវិធីវិនិយោគសាធារណៈ ដោយរួមបញ្ចូលនូវប្រភពធនធានថវិកាខាងក្រៅផងដែរ។ កម្មវិធីទាំង៥នោះរួមមាន៖
កម្មវិធីទី-១៖ បង្កើនផលិតភាព ពិពិធកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម
កម្មវិធីទី-២៖ ជំរុញផលិតកម្មសត្វនិងសុខភាពសត្វ
កម្មវិធីទី-៣៖ ការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាព
កម្មវិធីទី-៤៖ ការគ្រប់គ្រងធនធានព្រៃឈើនិងសត្វព្រៃប្រកបដោយនិរន្តភាព
កម្មវិធីទី-៥៖ ពង្រឹងស្ថាប័ន បង្កើនប្រសិទ្ធភាពសេវាគាំទ្រ និងអភិវឌ្ឍន៍ធនធានមនុស្ស
រចនាសម្ព័ន្ធកម្មវិធីក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម២០១៦-២០២០
កម្មវិធីនីមួយៗមានគោលបំណងច្បាស់លាស់ សម្រាប់តម្រង់ទិសការអនុវត្តក្នុងរយៈពេល៥ឆ្នាំ (២០១៤-២០១៨) ដែលគោលបំណងនៃកម្មវិធីទាំង៥ត្រូវបានកំណត់ដូចខាងក្រោម៖
កម្មវិធីទី-១៖ បង្កើនផលិតភាព ពិពិធកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម
ការលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្ម ជាគោលដៅយុទ្ធសាស្ត្រ មួយដ៏សំខាន់ ដើម្បីរួមចំណែកជំរុញកំណើនក្នុងវិស័យកសិកម្ម។ ការបង្កើនផលិតភាពគឺផ្តោតជាសំខាន់លើ ការបង្កើនរដូវដាំដុះដំណាំ (ឲ្យបានពីរដង ឬបីដងក្នុងមួយឆ្នាំ) និងការអនុវត្តតាមគោលការណ៍ “ប្រពលវប្បកម្ម” ដើម្បីបង្កើនទិន្នផល។ ពិពិធកម្មកសិកម្ម គឺត្រូវផ្តោតលើការជំរុញផលិតមុខដំណាំដែលមានផលចំណេញ ខ្ពស់និងមានតម្រូវការទីផ្សារ។ ពាណិជ្ជូបនីយកម្មកសិកម្ម ពិសេសការនាំចេញ គឺត្រូវបានជំរុញឲ្យអនុវត្ត និងធានាថាមិនឲ្យប៉ះពាល់ដល់សន្តិសុខស្បៀងក្នុងខេត្ត។
6. បេសកកម្ម (Mission)
បេសកកម្មរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺដើម្បី៖ «ចូលរួមចំណែកជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈ ការផ្ដល់សេវាកម្មមានគុណភាពខ្ពស់ ដែលនាំដល់ការផ្គត់ផ្គង់ស្បៀង ប្រកបដោយសុវត្ថិភាព បង្កើនផលិតភាពកសិកម្មនិងតម្លៃបន្ថែម ដោយផ្អែកទៅលើមូលដ្ឋាននិរន្ដរភាព និងប្រសិទ្ធភាពតម្លៃចំពោះវិស័យ ដែលពឹងផ្អែកលើផលិតផលកសិកម្ម នេសាទ និងរុក្ខាប្រមាញ់»។
7-រចនាសម្ព័ន្ធគ្រប់គ្រង (ជូនភ្ជាប់ក្នុង attached file ជា PDF )
7.1 អំពីការិយាល័យចំណុះមន្ទីរ
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ មានការិយាល័យចំណុះចំនួន ១០ ខណ្ឌរដ្ឋបាលចំនួន ០២ និងការិយាល័យកសិកម្មស្រុកចំនួន ០៧ និងការិយាល័យកសិកម្មក្រុងចំនួន ០១ ។
១-ការិយាល័យរដ្ឋបាល បុគ្គលិក
២-ការិយាល័យផែនការ គណនេយ្យ
៣-ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម
៤-ការិយាល័យផ្សព្វផ្សាយកសិកម្ម
៥-ការិយាល័យវិស្វកម្មកសិកម្ម