សកម្មភាពការងារថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨
ចេញ​ផ្សាយ ២៤ មករា ២០១៨
471

-ការិយាល័យកសិកម្មស្រុកស្ទោង

១/បានចុះត្រួតពិនិត្យចំការកសិករកសិកម្មល្អនៅភូមិច្រាំងសរ ឃុំទ្រា ស្រុកស្ទោងចំនួន៤

  • កសិករទី១ ដាំឆៃថាវតាមបច្ចេកទេសកសិកម្មល្អ (GAP) ​មានផ្ទៃដី ០,២០ហ.ត កំពុងប្រមូលផលបានចំនួន១.៩០០គក្រ និងកសិករទី២ ដាំ ឆៃថាវតាមបច្ចេកទេសកសិកម្មល្អ (GAP) ដែរ មានផ្ទៃដី០,២០ហ.ត ។
  • កសិករទី៣ ដាំដំណាំពោតផ្អែមបច្ចេកទេសកសិកម្មល្អ (GAP)  មានផ្ទៃដី០,៤០ហ.ត
  • ដាំបន្លែសណ្តែតកួរ តាមបច្ចេកទេសកសិកម្មល្អ (GAP)

 

-ការិយាល័យផលិតកម្ម និងបសុព្យាបាលចាក់វ៉ាក់សាំងសារទឹកគោ ជូនប្រជាកសិករស្ថិតនៅភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍។ជាលទ្ធផលក្រុមការងារយើងសម្រេចចាក់បានគោសរុប២២៥ក្បាល ។ បន្ទាប់មកក្រុមការងារកបានចុះទៅធ្វើការពិនិត្យនិងព្យាបាលសត្វគោឈឺចំនួន០៩ក្បាល ហើយសត្វងាប់អស់ចំនួន០៣ក្បាល ។ ក្រុមការងារបានពិនិត្យឃើញរោគសញ្ញាកើតឡើងនៅលើសត្វមាន:

១/សត្វហើមនៅលើសាច់ដុំភ្លៅក្រោយ និងស្មាខាងមុខ

២/សត្វមិនស៊ីស្មៅ

៣/សត្វឈរសំកុក

៤/កំដៅឡើងខ្ពស់ខុសធម្មតា

៥/នៅពេលយើងយកដៃស្ទៀបនៅលើកន្លែងហើមលឺសូរព្រឹបៗ

តាមការសន្និដ្ឋានរបស់ជំនាញ មានការសង្ស័យថាជាជម្ងឺបូសខ្យល់ ក្រុមការងារបានព្យាបាល និងណែនាំដល់ម្ចាស់សត្វដោយធ្វើការបំបែកសត្វដែលឈឺចេញពីសត្វជា ។

 

-បន្លែសុវត្ថិភាពថ្មីៗ ស្រស់ៗ មានលក់នៅផ្សារបន្លែសុវត្ថិភាព មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ។

 

-ខណ្ឌរដ្ឋបាលជលផលកំពង់ធំ

មន្រ្តីខណ្ឌរដ្ឋបាលជលផលកំពង់ធំ ចូលរួមផ្សព្វផ្សាយពីសារ:ប្រយោជន៍នៃស្រះជម្រកត្រីសហគមន៍ និងប្រជុំពិភាក្សាវាយតម្លៃពីផលប៉ះពាល់បរិស្ថានរៀបចំការកែលម្អសហគមន៍ស្រះជម្រកត្រីបឹងយាយផ្កាយ ភូមិក្រយាជើង ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្គ អ្នកចូលរួម22នាក់ស្រី02នាក់ដោយសហការជាមួយអង្គការTCO ដែលទទួលបានការឧបត្ថម្ភថវិការពី USAIDតាមរយ:អង្គការWorld Fish ។

ចំនួនអ្នកចូលទស្សនា
Flag Counter