ថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨
លោក ធីវ វណ្ណធីរ
ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ អញ្ជើញចូលរួមពិធីចែកអង្ករជូនប្រជាពលរដ្ឋចំនួន២០០គ្រួសារនៅស្រុកសន្ទុកតាមរយៈលេខាធិការដ្ឋានស្បៀងបម្រុងសង្រ្គោះបន្ទាន់អាស៊ានបូក៣(APTERR) ក្រោមអធិបតីភាព ឯកឧត្តម លី ផល្លា រដ្ឋលេខាធិការក្រសួងកសិកម្ម រុកា្ខប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តព្រមទាំងប្រតិភូអមដំណើរជាច្រើនរូបទៀត ។