ថៃ្ងពុធ ១៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨
-លោកប្រធានការិយាល័យរដ្ឋបាល បុគ្គលិក នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ បានចូលរួមក្នុងពិធីបុណ្យមាឃបូជានៅវត្តឥន្រ្ទីយ៍សំវរៈ ក្រោមអធិបតីភាព ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា_និងជា ព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ និងដោយបានការអញ្ចើញចូលរួមជាកិត្តិយសដោយ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត តំណាងឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត ព្រមដោយមន្ត្រីរាជការគ្រប់មន្ទីរស្ថាប័នទូទាំងខេត្តទាំងអស់ ពុទ្ធបរិស័ទគ្រប់ៗទិសទី និងសិស្សានុសិស្ស ។
-លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងអាជា្ញធរមូលដា្ឋនក្នុងស្រុកកំពង់ស្វាយ ព្រមទាំងអង្គការដៃគូរចូលរួមសន្និបាតប្រចាំឆាំ្នសហគមន៍សានគរមានជ័យ ស្ថិតក្នុងឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានសមាជិកចូលរួមសរុប ១៤២នាក់ ស្រីចំនួន ៧៧នាក់ ។