មន្ត្រីរាជការ ចំនួន ៦១រូប ក្នុងខេត្តកំពង់ធំ ត្រូវបានប្រកាសចូលកាន់មុខតំណែងថ្មី ក្នុងនោះមន្រ្តីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសរុបចំនួន ១០រូប រួមមាន ត្រូវបានតែងតាំងលោកនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ប្រគល់ភារកិច្ចលោកប្រធានការិយាល័យកសិឧស្សាហកម្ម លោកអនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម លោកអនុប្រធានការិយាល័យវិស្វកម្មកសិកម្ម និងតែងតាំងលោកស្រី អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម លោកអនុប្រធានការិយាល័យផែនការ គណនេយ្យ លោកអនុប្រធានការិយាល័យកៅស៊ូ លោកអនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម លោកអនុប្រធានរដ្ឋបាល បុគ្គលិក និងលោកអនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ដែលត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ នៅព្រឹកថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្ត និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត។ ពិធីនេះបានប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្តកំពង់ធំ និងមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក កងម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្រ្តីរាជការ នៃរដ្ឋបាលខេត្តកំពង់ធំជាច្រើនរូបផងដែរ។