មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ប្រារព្ធពិធី
អបអរសាទរខួបលើកទី១០៧ ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ
" ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ " ។
ក្រោមអធិបតីភាព លោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ
លោកប្រធានមន្ទីរមានប្រសាសន៍ថា ថ្នាក់ដឹកនាំតែងមានការគិតគូរជាពិសេសចំពោះមន្រ្តីរាជការជានារី ក្នុងការងារបណ្តុះបណ្តាល ការងារតែងតាំងតម្លើងតួនារីមន្រ្តីជានារីក្នុងជួរថ្នាក់នាំ ក្នុងនោះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្មីនេះក៏បានយកចិត្តទុកដាក់ចំពោះការងារនេះដោយបានធ្វើការតែងតាំងមន្រ្តីរាជការស្រ្តីជាថ្នាក់ដឹកនាំការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងបន្តគិតគូរបន្តជាទៀត នេះបើតាមការថ្លែងឲ្យដឹងក្នុងពិធីនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ
នាថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ ។