កិច្ចប្រជុំបូកសរុបការងារប្រចាំខែមីនា ឆ្នាំ២០១៨
ចេញ​ផ្សាយ ១៥ មីនា ២០១៨
443

កិច្ចប្រជុំបូកសរុប

លទ្ធផលការងារផលិតកម្ម អាជីវកម្មកសិកម្ម ប្រចាំខែមីនា ឆ្នាំ២០១៨

ក្រោមអធិបតីភាពលោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ

សមាសភាពចូលរួម៖

-លោកអនុប្រធានមន្ទីរ

-លោក លោកស្រីប្រធានការិយាល័យចំណុះមន្ទីរ និងលោកប្រធានការិយាល័យកសិកម្មស្រុក

-លោកនាយរងខណ្ឌរដ្ឋបាលព្រៃឈើ

-លោក លោកស្រី អនុប្រធានការិយាល័យចំណុះមន្ទីរ និងលោកអនុប្រធានការិយាល័យកសិកម្មស្រុក

-លោក លោកស្រី អ្នកនាង កញ្ញា មន្រ្តីរាជការតំណាងការិយាល័យចំណុះមន្ទីរ និងតំណាងការិយាល័យកសិកម្មក្រុង ស្រុក ។

*លោកប្រធានមន្ទីរ មានប្រសាសន៍ថា ៖

-សូមលោក លោកស្រី ពង្រឹងការងារពាក់ព័ន្ធនឹងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន និងពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យកសិកម្ម វិស័យព្រៃឈើ និងវិស័យជលផល

-សូមយកចិត្តទុកដាក់ខ្ពស់ចំពោះក្នុងការអនុវត្តច្បាប់ និងការបម្រើសេវាសាធារណៈ ដោយធ្វើការកំណត់ថ្លៃសេវាទៅតាមសៀភៅបន្ទុក

-សូមពង្រឹងបន្ថែមការងារគ្រប់គ្រងមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ស្របតាមអនុក្រឹត្យលេខ ៥៦ ស្តីពីការគ្រប់គ្រងវត្តមានមន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យា និងសេចក្តីណែនាំលេខ ៦២០ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពី ការវិធានការគ្រប់គ្រងវត្តមានមន្រ្តីរាជការ

-លោកប្រធានការិយាល័យកសិកម្មក្រុង ស្រុក យកចិត្តទុកដាក់លើការងារបង្កបង្កើនផលក្នុងដែនសមត្តកិច្ចរបស់ខ្លួន

-ពង្រីក និងពង្រឹងការងារសហការជាមួយអង្គការ គម្រោង និងដៃគូរអភិវឌ្ឍន៍នានា ដោយចូលរួមក្នុងការពិនិត្យតាមដានចំពោះ អង្គការ សមាគមន៍ មួយចំនួន ដែលប្រើប្រាស់រូបភាពជាអង្គការ សមាគមន៍មនុស្សធម៌ ដោយមានចេតនាជ្រៀតជ្រែកក្នុងកិច្ចការនយោបាយ និងការផ្គួលរំលំរដ្ឋាភិបាលស្របច្បាប់ ។

*លោកប្រធានមន្ទីរ ៖   បានធ្វើការផ្តាំផ្ញើ ដល់លោក លោកស្រី បន្តពង្រឹងបន្ថែមការងារអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ពង្រឹងការអនុវត្តច្បាប់ដែលមានចែងជាធរមាន ។

ថ្ងៃព្រសហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter