នៅរសៀលថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកម្មវិធីបិទវេទិកាកសិករឆ្នើម ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម យុទ្ធ ភូថង រដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ មន្ទីរកសិកម្ម រុកា្ខប្រមាញ់និងនេសាទខេត្តកំពង់ធំ ទទួលបាន
+ចំណាត់ថ្នាក់លេខ១លើប្រធានបទ ភាពជោគជ័យនៃ ការដឹកនាំនិងការគ្រប់គ្រងសហគមន៏ពៃ្រឈេីក្បាលបី
+ចំណាត់ថា្នក់លេខ២ លេីប្រធានបទ ផលិតកម្មដំណាំស្រូវប្រកបដោយគុណភាព សុវត្ថិភាពនិងប្រសិទ្ឋភាពសេដ្ឋកិច្ច
+និងចំណាត់ថា្នក់លេខ២ លេីប្រធានបទការកែចៃ្នផលិតផលកសិកម្មផ្សារភា្ជប់និងកិច្ចសន្យាផលិតផលកសិកម្មលេីសណែ្តកផា្កយ
ព្រមទាំងទទួលបានរង្វាន់លើកទឹកចិត្ត គេាយន្ត១គ្រឿង ម៉ាស៊ីនបូមទឹក២គ្រឿង និងថវិកាផងដែរ។