លោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ អញ្ជើញចូលរួមសន្និបាទបូកសរុបការងារ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា គ.ស ២០១៨ និងពិធីបិទសន្និបាតបូកសរុប ការងារ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទសម្រាប់ឆ្នាំ២០១៧-២០១៨ និងទិសដៅការងារសម្រាប់ឆ្នាំ២០១៨-២០១៩ និងសម្ភោធដាក់ឱ្យប្រើប្រាស់អគារផ្ការំដួល(ថ្មី)នៅទីស្តីការរបស់ក្រសួងនៅរសៀលថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែឧសភា គ.ស. ២០១៨ ស្ថិតក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា។ ស្ថិតក្នុងបរិយាកាសដ៏មហោឡារិកនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ សម្តេច ឯកឧត្តម លោកជំទាវ តំណាងស្ថាប័ននីតិប្បញ្ញត្តិ និងសមាជិករាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ក្រោមជាតិ លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា ភ្ញៀវជាតិ អន្ដរជាតិ និងតំណាងកសិករឆ្នើមទូទាំងប្រទេស ដែលបានអញ្ជើញចូលរួមយ៉ាងឱឡារិក យ៉ាងច្រើន កុះករ ៕