១/.ថ្ងៃទីពុធ ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨
-សីតុណ្ហភាពនៅស្ថានីយ៍កំពង់ធំៈ
+អតិបរមា 35.5°C
+អប្បរមា 24.5°C
-យប់មិញមានភ្លៀងធ្លាក់នៅស្រុក-ក្រុងចំនួន2/8 ដែលមានៈ
+ស្រុកប្រាសាទបល្ល័ង្ក26.1ម.ម
+ស្រុកសណ្តាន់15.1ម.ម
-កំពស់ទឹកស្ទឹងសែននៅស្ថានីយ៍ កំពង់ធំកំពស់7.82ម ទឹកស្រកចុះ 0.58មធៀបនឹងព្រឹកម្សិលមិញ។
-ខ្ញុំបាទនិងមន្រី្តអនុវត្តគម្រោងជំរុញផលិតកម្មស្បៀងចូលរួមប្រគល់គ្រាប់ពូជស្រូវចុះបញ្ជីចំនួន ១,២០០គ.ក ជូនដល់សហគមន៍កសិកម្មគោកងួន នៅក្នុងភូមិគោកងួន ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ បន្ទាប់មក ក្រុមការងារគម្រោងថ្នាក់ខេត្តក៏បានជូនក្រុមការងារគម្រោងថ្នាក់ជាតិ និងអន្តរក្រសួងបានចុះពិនិត្យផ្ទះសំណាញ់របស់គម្រោង
-មន្រី្តផែ្នករដ្ឋបាលជលផលផាត់សណ្តាយ ចុះប្រតិបត្តិកាបង្រ្កាបបទល្មើសជលផលនៅចំណុចមុខផ្សោតដល់ខ្វែងក្របី ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ
@/លទ្ធផលសរុប ៖ ០១ករណី
+រុះរើសបំផ្លាញចោល
-របាំងស្បៃមុងចំនួន១២ របាំង
ប្រវែង៥៥០ម៉ែត្រ
-ឡុកចំនួន២៣ គ្រឿង
-លូចំនួន២៦ មាត់
-បង្គោលចំនួន២៥០ ដើម
-ចាក់លែងត្រីចំនួន១០ គក្រ ។
២/.ថ្ងៃទីពុធ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨
+លោកប្រធានការិផលិតកម្មសហការណ៍ជាមួយនិងនាយកដ្ឋានសុខភាពសត្វ សុខភាពសាធារណៈ និងបសុព្យាបាលនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វដឹកនាំដោយលោក ម៉ៅ ដាវុធ អនុប្រធាននាយកដ្ឋាន ចុះចាក់ថ្នាំការពារជម្ងឺឆ្លងសត្វគោ ក្របី(Vaccineសារទឹក)ជូនដល់កសិករដោយសហការណ៍ជាមួយនិងភ្នាក់ងារសុខភាពសត្វភូមិនិងអាជ្ញាធរភូមិ ឃុំស្ថិតនៅភូមិសូជៃ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ។ក្រុមការងារយេីងសម្រេចលទ្ធផលចាក់បានចំនួនសត្វសរុប 225ក្បាលក្នុងនោះក្របី04ក្បាល។សូមបញ្ជាក់ថាសត្វគោក្របីនៅក្នុភូមិសូជៃមានចំនួនសរុប450ក្បាល។បន្ទាប់មកក្រុមការងារបានបន្តរចុះបាញ់ថ្នាំសម្លាប់មេរោគនៅផ្ទះកសិករចិញ្ចឹមជ្រូកឈ្មោះស្រី ចន្ធូរ ដែលជាកសិករចិញ្ចឹមជ្រូចំនួន60ក្បាល
ក្នុងនោះមេ06ក្បាលហេីយគាត់ទេីបតែលក់ជ្រូកសាច់អស់ចំនួន54ក្បាល
+មន្រី្តខណ្ឌនិងផ្នែករដ្ឋបាលជលផលផាត់សណ្តាយ និងសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ ចុះប្រតិបត្តិកាបង្រ្កាបបទល្មើសជលផល២មុខព្រួញ ៖
- ចំណុចខាងជើងព្រែកខ្វែងក្របី ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ
-ចំណុចបឹងរមស់ ឃុំសាន់គរ ស្រុកកំពង់ស្វាយ
@/លទ្ធផលសរុប ៖ ០២ករណី នេសាទដោយឧបករណ៍ឆក់ ជនសង្ស័យរត់គេចខ្លួនបាត់
(កសាងសំណុំរឿងបញ្ជូនទៅតុលាការ)
+វត្ថុតាងរួមមាន
-ដុំភ្លើងឆក់ចំនួន០២ គ្រឿង
-អាគុយចំនួន០២ គ្រឿង
-ដងឆក់ចំនួន០២ គូរ
-ត្រីចំនួន១០ គក្រ
+រុះរើសបំផ្លាញចោល
-របាំងស្បៃមុងចំនួន១២ របាំង
ប្រវែង៦៥០ម៉ែត្រ
-ឡុកចំនួន២៣ គ្រឿង
-លូចំនួន៧ មាត់
-បង្គោលចំនួន២៥០ ដើម
-ចាក់លែងត្រីចំនួន០៥ គក្រ
+មន្រី្តខណ្ឌផ្នែកសហគមន៍ចូលរួមតាមដានលើដំណើរការអនុវត្តការកែច្នៃតាមបែបអនាម័យ និងការកត់ត្រាបញ្ជីចំណូល ចំណាយនៅសហគមន៍នេសាទបឹងរំពេរ អ្នកចូលរួមសរុបចំនួន២៦នាក់ ស្រី១៩នាក់។