ថ្ងៃពុធ ១៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨
មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តកំពង់ធំ សហការជាមួយ អង្គភាពអនុវត្តគម្រោងថ្នាក់ជាតិសម្រាប់កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ (MAFF-NIO for Rice SDP)
បើកវគ្គបណ្តុះបណ្តាលស្តីពី ការវិភាគប្រព័ន្ធក្សេត្របរិស្ថានឃុំ (CAEA) ក្រោមអធិបតីភាពលោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ម៉ាក់ ប៊ុនហុង អភិបាល នៃគណៈអភិបាលក្រុងស្ទឹងសែន និងលោក ស៊ុន ទ្រី មន្រ្តីទទួលបន្ទុកការងារផ្សព្វផ្សាយកសិកម្ម នៃអង្គភាព MAFF-NIO for Rice SDP ។
សមាសភាពចូលរួម
-មន្រ្តីបច្ចេកទេស ការិយាល័យជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
-មន្រ្តីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី
-មន្រ្តីមន្ទីរបរិស្ថាន
-មន្រ្តីមន្ទីរធនធានទឹក និងឧតុនិយម
រូបភាព៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ