កិច្ចប្រជុំបូកសរុបការងារផលិតកម្មអាជីវកម្ម កសិកម្មប្រចាំខែសីហា ឆ្នាំ២០១៨
ចេញ​ផ្សាយ ១៥ សីហា ២០១៨
456

ថ្ងៃពុធ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨

មានបើកកិច្ចប្រជុំបូកសរុបការងារផលិតកម្មអាជីវកម្ម កសិកម្មប្រចាំខែសីហា ឆ្នាំ២០១៨ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ

ក្រោមអធិបតីភាព លោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានសមាសភាពចូលរួមដូចខាងក្រោម ៖

          -លោកអនុប្រធានមន្ទីរ

          -លោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ

          -លោកប្រធានការិយាល័យចំណុះមន្ទីរ

          -លោកប្រធានការិយាល័យកសិកម្មក្រុង ស្រុក

          -លោកនាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ

          -លោក លោកស្រីអនុប្រធានការិយាល័យ លោក លោកស្រីមន្រ្តីរាជការតំណាងការិយាល័យចំណុះមន្ទីរ ការិយាល័យកសិកម្ម ក្រុងស្រុក

កិច្ចប្រជុំផ្តោតសំខាន់លើការបូកសរុបលទ្ធផលការងារដែលបានអនុវត្តតាមវិស័យជំនាញផ្សេងៗក្នុងខែកន្លងមកដូចជា៖

          -ការងារបង្កបង្កើនផលតាមបណ្តាក្រុង ស្រុកទាំង ០៨

          -ការងារផលិតកម្ម និងបសុព្យាបាល

          -ការងារនីតិកម្មកសិកម្ម

          -ការងារវិស័យព្រៃឈើ និង

          -ការងារវិស័យជលផលក្នុងខេត្ត ។

ចំនួនអ្នកចូលទស្សនា
Flag Counter