# ខេត្តកំពង់ធំ
ថ្ងៃចន្ទ ៩កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ សហការជាមួយនាយកដ្ឋានផែនការ និងស្ថិតិ (MAFF) បើកវគ្គបណ្តុះបណ្តាលស្តីពី ប្រព័ន្ធតាមដាន និងវាយតម្លៃថវិកាកម្មវិធី ក្រោមអធិបតីភាពលោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ វគ្គបណ្តុះបណ្តាលនឹងប្រព្រឹត្តទៅរយះពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨ ដែលមានសមាសភាពអញ្ជើញចូលរួម មានថ្នាក់ដឹកនាំការិយាល័យចំណុះមន្ទីរ ថ្នាក់ដឹកនាំខណ្ឌទាំងពីរ ថ្នាក់ដឹកនាំការិយាល័យកសិកម្មក្រុង ស្រុកទាំង ០៨ ព្រមទាំងមន្រ្តីរាជការ សរុបចំនួន ៣៨នាក់ ស្រីចំនួន ១០នាក់ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ លោកប្រធានមន្ទីរបានស្នើអោយសិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់លោកគ្រូ ឧទ្ទេសដើម្បីយកចំណេះដឹងនេះទៅប្រើប្រាស់សម្រាប់ការរៀបចំផែនការថវិកាកម្មវិធី អនុកម្មវិធីតាមជំនាញរៀងៗខ្លួន ។
លោកប្រធានមន្ទីរបានបញ្ជាក់ផងដែរថា លោក លោកស្រីប្រធានការិយាល័យកសិកម្មក្រុង ស្រុក តនូវបញ្ហាចម្ងលចំពោះបទបង្ហាញរបស់គ្រូឧទ្ទេស ព្រោះនាពេលខាងមុខ (ឆ្នាំ២០២០) ស្រុក ក្រុងនឹងទទួលយកនូវបាននូវកញ្ចប់សម្រាប់អនុវត្តតាមស្រុករបស់ខ្លួន ។