វគ្គអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់ដុំ លក់រាយជីកសិកម្ម ថ្នាំកសិកម្ម និងសម្ភារកសិកម្ម​ ឆ្នាំ២០១៨
ចេញ​ផ្សាយ ២១ សីហា ២០១៨
399

ពិធីបើកវគ្គអប់រំសមត្ថភាពវិជ្ជាជីវះលក់ដុំ លក់រាយ សម្ភារះកសិកម្មដល់អាជីវករ ឆ្នាំ២០១៨

ថ្ងៃចន្ទ ៩កើត ខែស្រាពណ៍ ឆ្នាំច​ សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ។ 
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បានសហការណ៍ជាមួយនិងនាយកដ្ឋាននីតិកម្មកសិកម្ម បើកសិក្ខាសាលាស្ដីពីការអប់រំសមត្ថភាពវិជ្ជាជីវៈលក់ដុំលក់រាយសម្ភារកសិកម្មដល់អាជីវករ​ មានរយៈពេល៥ថ្ងៃ គឺចាប់ពី ថ្ងៃ២០ ដល់២៤ ខែសីហា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ធីវ វណ្ណធីរ​ ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ដែលមានសិក្ខាកាមចូលរួមសរុប ៧៨នាក់ មកពីបណ្ដាស្រុក ក្រុងទាំង​ ៨ ក្នុងខេត្តកំពង់ធំ និង មកពីខេត្តកំពង់ចាមផងដែរ ។

   លោក តាន់ម៉េងឆាង ប្រធានការិយាល័យនីតិកម្មកសិកម្មបានអោយដឹងថាក្នុងខេត្តកំពង់ធំ ​​មានអាជីវករប្រមាណ៦០០ដេប៉ូ បានប្រកបមុខរបរលក់សម្ភារកសិកម្មមាន ថ្នាំកសិកម្ម ចំណីសត្វ ជីកសិកម្ម  ក្នុងនោះអាជីវករជាង៣៣០ដេប៉ូ មានលិខិតអនុញាត្ត និងជាង២០០តូបទៀត មិនទាន់មានលិខិតអនុញ្ញាត ។ អាស្រ័យហេតុនេះសូមអាជីវករដែលកំពុងប្រកបអាជីវកម្មដែលមិនទាន់មានច្បាប់អនុញ្ញាត អោយរួសរាន់ធ្វើពាក្យស្នើសុំទៅអង្គភាព ច្រកចេញចូលតែមួយ នៅសាលាខេត្ត ដែលបានដាក់អោយដំណើរការកាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៨កន្លងមក សេវាសាធារណះគឺជាសេវាដែលមានតម្លាភាព គណនេយ្យភាព មិនប្រព្រត្តិអំពើពុករលួយ និងរហ័សទាន់ចិត្ត ។
  
   លោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បានមានប្រសាសន៍បើកអង្គសិក្ខាសាលាព្រមទាំងបានបញ្ជាក់ពីគោលបំណងនៃវគ្គនេះគឺចង់អោយអាជីវករលក់ដូរទាំងអស់បានយល់ដឹងពីបច្ចេកទេសកសិកម្មអោយច្បាស់លាស់ក្នុងរយះពេល៥ថ្ងៃនេះ ដោយមានការចោទ ការសួរសំនួរជាមួយគ្រូឧទ្ទេស និងម្យ៉ាងទៀតសុំអោយមានការលក់ដូរអោយអ្នកប្រើប្រាស់មានភក្ដីភាពរវាងគ្នា និងបានជំរុញអោយសិក្ខាកាមទាំងអស់ដែលបានចូលរៀនក្នុងសិក្ខាសាលានេះក្រោយពីចប់ការសិក្សាត្រូវយកចំណេះដឹងទៅផ្សព្វផ្សាយ ពីលក្ខណៈបច្ចេកទេសកសិកម្មដល់កសិករ ទាំងការលក់ដូរ ទាំងការវេចខ្ចប់ ការទុកដាក់សម្ភារកសិកម្ម  ព្រមទាំងការប្រើប្រាស់អោយត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីអោយផលិតផល កសិកម្មរបស់ប្រជាកសិករមានគុណភាព សុវត្ថិភាព និងទទួលបានទិន្នផលខ្ពស់ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter