#ខេត្តកំពង់ធំ
ព្រឹកថ្ងៃពុធ ១១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ សីហា ឆ្នាំ២០១៨
នៅសណ្ឋាគារគ្លរៀ & ស្ប៉ា
គម្រោងជំរុញផលិតកម្មស្បៀង នៃអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានរៀបចំពិធីចុះអនុស្សារណៈយោគយល់ (MoU) រវាងសហគមន៍ផលិតស្រូវចំណីចំនួន៩ ក្នុងខេត្តកំពង់ធំ របស់គម្រោងជំរុញផលិតកម្មស្បៀង នៃអគ្គនាយកដ្ឋានកសិកម្ម ជាមួយក្រុមហ៊ុន AMRU-Rice បរិមាណសរុប ៨០១៩តោន/ឆ្នាំ ក្នុងនោះស្រូវសែនក្រអូប ចំនួន ៧០០០តោន និងស្រូវផ្ការំដួលចំនួន ១០១៩តោន ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាល នៃគណ:អភិបាល ខេត្តកំពង់ធំ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងជាគណកម្មការតម្រង់ទិសគម្រោង ឯកឧត្តម កៅ ថាច អគ្គនាយកធានាគារអភិវឌ្ឍន៍ជនបទ និងមាន
ការអញ្ជើញចូលរួមពី លោក លោកស្រីជាថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម លោក ធីវ វណ្ណ ធីរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងសហការី ព្រមទាំងបងប្អូនប្រជាកសិករ និងភ្ញៀវកិត្តិយសចូលរួមប្រមាណ ១១៨នាក់ ស្រី ៣៥នាក់។ សហគមន៍កសិកម្មទាំង៩នោះរួមមាន៖សហគមន៍កសិកម្មនិរន្តភាពសាមគ្គីភូមិខ្ញុំ សហគមន៍កសិកម្មសានគរមានជ័យសហគមន៍កសិកម្ម ដំរីស្លាប់មានពន្លឺថ្មី សហគមន៍កសិកម្មរុងរឿងមានជ័យ សហគមន៍កសិកម្មសណ្តាន់សាមគ្គី ចំណាលើរីកចម្រើន សហគមន៍កសិកម្មកំពង់គោ និងសហគមន៍កសិកម្មស្រូវប្រាំងកម្ពុជា ។
តាមរយះការចុះអនុស្សារណយោគយល់នេះ គឺជាការចាប់ផ្តើមមួយដ៍ល្អ ដែលបានផ្សារភ្ជាប់ទីផ្សាររវាងអ្នកផលិត និងអ្នកបញ្ជាទិញ។
ការចុះអនុស្សារណៈនេះមានគោលបំណងផ្តល់ប្រយោជន៍ដល់ភាគីទាំងពីរដើម្បីៈ
១. បំពេញ នូវតម្រូវការ និងការផ្គត់ផ្គង់
២. សាងទំនុកចិត្តរវាងអ្នកផលិត និងអ្នកបញ្ជាទិញ ដោយធានានូវបរិមាណ និងគុណភាព។
៣. កាត់បន្ថយចំណាយថ្លៃសេវា (ឈ្មួញកណ្តាល) បង្កើនប្រាក់ចំណេញ។