កិច្ចប្រជុំប្រចាំត្រីមាស ឆ្នាំ២០១៨ នៃគណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ខេត្ត
ចេញ​ផ្សាយ ០៤ កញ្ញា ២០១៨
431

ថ្ងៃអង្គារ​ ៩រោច​ ខែស្រាពណ៍​ ឆ្នាំចសំរឹទ្ធិស័ក​ ព​.ស​.២៥៦២​ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ នៃមន្ទីររកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទខេត្តកំពង់ធំ​ បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាស នៃគណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ខេត្ត ក្រោមអធិបតីភាព លោក ព្រឹម រដ្ឋា នាយករងរដ្ឋបាលសាលាខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ​ ។ 

គោល​បំណង​សំខាន់នៃការបង្កើតគណកម្មការនេះឡើង​ ក៏ដូចជាកិច្ចប្រជុំក្នុងថ្ងៃនេះគឺដើម្បីបង្កើន កិច្ចសហការជាមួយអង្គការដៃគូ​ ក្នុងការពិគ្រោះយោបល់​ ស្វែងរកបញ្ហាប្រឈម​ ដោះស្រាយផ្លាស់ប្តូរបទពិសោធន៍​ ពង្រឹងអភិបាលកិច្ចល្អ​ និងផ្តល់អនុសាសន៍ដើម្បីធ្វើអោយប្រសើរឡើងនូវការអនុវត្តការងារគ្រប់គ្រងសហគមន៍ព្រៃឈើនៅមូលដ្ឋានឆ្លើយតបនឹងកម្មវិធីព្រៃឈើជាតិ​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter