សិក្ខា​សាលា​ឆ្លុះបញ្ចាំង​ស្តីពី​ ការត្រួតពិនិត្យ​ និងការវាយតម្លៃសហគមន៍ព្រៃឈើដោយមានការចូលរួម
ចេញ​ផ្សាយ ២២ កញ្ញា ២០១៨
359

មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ ​និងនេសាទខេត្តកំពង់ធំ​ "​ ខណ្ឌរដ្ឋបាលព្រៃឈើ​ "​ បានរៀបចំ​ សិក្ខា​សាលា​ឆ្លុះបញ្ចាំង​ស្តីពី​ ការត្រួតពិនិត្យ​ និងការវាយតម្លៃសហគមន៍ព្រៃឈើដោយមានការចូលរួម​ ក្រោម​អធិបតីភាព​លោក​ ឈ​ បៀងគង់​ អនុប្រធាន​មន្ទីរ​ លោក​ ប៊ុន​ សុធី​ នាយខណ្ឌរដ្ឋបាលព្រៃឈើ​ និងសហការី​ ព្រមទាំងអ្នកពាក់ព័ន្ធសរុបចំនួន​ ៥៧នាក់​ ស្រី​ចំនួន​ ២៥នាក់​ ។

សិក្ខា​សាលា​រយះពេល​ ១ថ្ងៃ​នេះក្រោមការឧបត្ថម្ភពីអង្គការ​ RECOFT រៀបចំឡើងក្នុងគោលបំណងវាយតម្លៃដោយមានការចូលរួមតាមដានពីវឌ្ឍនភាព​ ការស្វែងយល់អំពីបញ្ហាប្រឈមក្នុងការគ្រប់គ្រងសហគមន៍ព្រៃឈើ​ និងការអនុវត្តសាកល្បងនូវប្រព័ន្ធត្រួតពិនិត្យ​ ។

កំពង់ធំ,ថ្ងៃសុក្រ​ ១២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១​ ខែកញ្ញា ឆ្នាំ២០១៨

ចំនួនអ្នកចូលទស្សនា
Flag Counter