កំពង់ធំ,ថ្ងៃសុក្រ ១២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨
វគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពនៃការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ក្រោមអធិបតីភាពលោកធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ ។
វគ្គបណ្តុះបណ្តលដែលមានការគាំទ្រពីវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវ IRRI មានការចូលរួមពីកសិករចំនួន២៥នាក់ ស្រីចំនួន ០៩នាក់ មកពីភូមិបញ្ញាជី និងភូមិអូរកន្ធរត្បូង។
វគ្គបណ្តុះបណ្តាលមានគោលបំណងធ្វើការផ្សព្វផ្សាយដល់កសិករអំពីគ្រោះថ្នាក់ដែលបណ្តាលមកពីការប្រើប្រាស់ ការប៉ះពាល់ និងការទុកដាក់ថ្នាំសម្លាប់សត្វល្អិត ។