#ខេត្តកំពង់ធំ
ថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨
មានបើកកិច្ចប្រជុំការងារចាំបាច់របស់មន្ទីរ និងប្រជុំបូកសរុបការងារផលិតកម្មអាជីវកម្ម កសិកម្មប្រចាំខែតុលា ឆ្នាំ២០១៨ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ
ក្រោមអធិបតីភាព លោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានសមាសភាពចូលរួមដូចខាងក្រោម ៖
-លោកអនុប្រធានមន្ទីរ
-លោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ
-លោកប្រធានការិយាល័យចំណុះមន្ទីរ
-លោកប្រធានការិយាល័យកសិកម្មក្រុង ស្រុក
-លោកនាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ
-លោក លោកស្រីអនុប្រធានការិយាល័យ លោក លោកស្រីមន្រ្តីរាជការតំណាងការិយាល័យចំណុះមន្ទីរ ការិយាល័យកសិកម្ម ក្រុងស្រុក
កិច្ចប្រជុំផ្តោតសំខាន់លើការបូកសរុបលទ្ធផលការងារដែលបានអនុវត្តតាមវិស័យជំនាញផ្សេងៗក្នុងខែកន្លងមកដូចជា៖
-ការងារបង្កបង្កើនផលតាមបណ្តាក្រុង ស្រុកទាំង ០៨
-ការងារផលិតកម្ម និងបសុព្យាបាល
-ការងារនីតិកម្មកសិកម្ម
-ការងារវិស័យព្រៃឈើ និង
-ការងារវិស័យជលផលក្នុងខេត្ត ។