#ខេត្តកំពង់ធំ
ថ្ងៃចន្ទ ៥កើត ខែកក្តិក ឆ្នាំចសំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បានសហការជាមួយ គម្រោងជំរុញការទទួលយកពូជស្រូវធន់នឹងលក្ខខណ្ឌមិនអំណោយរបស់កសិករខ្នាតតូចនៅកម្ពុជា IRRI បានប្រារព្ធទិវាស្រែកសិករផ្សព្វផ្សាយគ្រាប់ពូជស្រូវផ្ការំដួល នៅភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្រោមអធិបតីភាព លោកធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងមាន កសិករចូលរួមសរុបចំនួន៦០នាក់មកពី៣ភូមិក្នុងឃុំបាល្ល័ង។ តាមរយះការវាស់ស្ទង់ទិន្នផល ស្រែផលិតគ្រាប់ពូជទទួលទិន្នផលខ្ពស់ជាងស្រែកសិករ៣០%។