ថ្ងៃអង្គារ ៦កើត ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ផលិតកម្មគ្រាប់ពូជស្រូវ ក្រោមគម្រោងជំរុញការទទួលយកពូជស្រូវធន់នឹងលក្ខខណ្ឌមិនអំណោយផលរបស់កសិករខ្នាតតូចនៅកម្ពុជាដំណាក់កាលទី២ ក្រោមអធិបតីភាពលោកធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងលោកបណ្ឌិត Buyung Hadi តំណាងអ៉ីរីប្រចាំប្រទេសកម្ពុជា និងមានការចូលរួមពីការិយាល័យពាក់ពន្ធ័ មន្រ្តីអ៉ីរី និងសហគមន៍កសិកម្ម ព្រមទាំងក្រុមផលិតពូជស្រូវក្នុងខេត្តកំពង់ធំ សរុបចំនួន ៦៥នាក់ ។