ពិធីចុះហត្ថលេខា រវាងក្រុមហ៊ុន អេមរុ រ៉ាយស៍ និងសហគមន៍អភិវឌ្ឍន៌កសិកម្មចំនួន ០៩ ក្នុងខេត្តកំពង់ធំ
ចេញ​ផ្សាយ ១៤ វិច្ឆិកា ២០១៨
518

ពិធីចុះហត្ថលេខា រវាងក្រុមហ៊ុន អេមរុ រ៉ាយស៍ និងសហគមន៍អភិវឌ្ឍន៌កសិកម្ម

 ថ្ងៃពុធ ៧កើត ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគារ Glorious & Spa Hotel ខេត្តកំពង់ធំ បានរៀបចំពិធីចុះហត្ថលេខា រវាងក្រុមហ៊ុន អេមរុ រ៉ាយស៍ ជាមួយសហគមន៍អភិវឌ្ឍន៌កសិកម្មចំនួន ០៩នៅក្នុងខេត្តកំពង់ធំ។

ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធិរវាងវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ (ហៅកាត់ថា អ៊ីរី) ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ និងនាយកដ្ឋានកសិឧស្សាកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកម្មវិធីចុះហត្ថលេខាកិច្ចសន្យាកសិកម្ម (ផលិត និងផ្គត់ផ្គង់ស្រូវចំណី)រវាងក្រុមហ៊ុន អេមរុ រ៉ាយស៍ និងសហគមន៍កសិកម្ម ចំនួន០៩ នៅខេត្តកំពង់ធំ ដែលគាំទ្រដោយគម្រោង“ជំរុញការទទួលយកពូជស្រូវធន់នឹងល័ក្ខខ័ណ្ឌមិនអំណោយផលរបស់កសិករខ្នាតតូចនៅកម្ពុជា” របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិហៅកាត់ថាយូសេធ។ សកម្មភាពក្នុងភាពជាដៃគូនេះគឺបង្កើតឡើងនូវទំនុកចិត្ត និងទំនាក់ទំនងយូរអង្វែងរវាងតួអង្គសំខាន់ៗដែលពាក់ព័ន្ធ បើកឪកាសទីផ្សារដល់ង្នកផលិតស្រូវ ដើម្បីធានាខ្សែចង្វាក់ស្រូវ និងការធានាការផ្គត់ផ្គង់គស្រូវប្រកបដោយគុណភាពយាមរយះការប្រើប្រាស់គ្រាប់ពូជស្រូវ សុទ្ធ និងមានគុណភាពល្អ។ ការធ្វើការងារក្នុងភាពជាដៃគូគឺផ្តល់ឪកាសឲ្យអ្នកផលិតស្រូវ អ្នកផលិតគ្រាប់ពូជស្រូវ ការផ្សាភ្ជាប់អ្នកផលិតនិងអ្នកប្រមូលទិញ គឺជាមធ្យបាយប្រកបដោយប្រសិទ្ធភាព។ ការអនុវត្តកិច្ចសន្យាកសិកម្មត្រូវបានជំរុញលើកទឹកចិត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទក្នុងគោលបំណងពង្រឹងភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន។

អញ្ជើញចូលរួមក្នុងពិធីនេះមានឯកឧត្តម ចាន់ ចេស្តា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ញឹក បានខេង អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ លោកឧកញ្ញា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុ រ៉ាយស៍ លោក ប្រាក់ ជាតិថូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម លោក គង់ ភាជ ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម លោកបណ្ឌិត ប៊ូយុងហាឌី តំណាងអ៊ីរីប្រចាំប្រទេសកម្ពុជា លោកកាន់ សាឡន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោក លោកស្រីប្រធានការិយាល័យជំនាញពាក់ព័ន្ធ និងប្រធានការិយាល័យកសិកម្មក្រុងស្រុក គ្រប់ស្រុក ព្រមទាំងសហគមន៌អភិវឌ្ឍន៌កសិកម្មចំនួន០៩ សរុបចំនួន ៥៥នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter