ថ្ងៃចន្ទ ៤រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ សហការជាមួយបេឡាជាតិរបបសន្តិសុខសង្គម បានរៀបចំពិធីផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ ៥៩ អនក្រ.បក និងការចែកប័ណ្ណសមាជិកប.ស.សជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ ក្រោមអធិបតីភាព លោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ។
ប័ណ្ណសមាជិកប.ស.សត្រូវបានប្រគល់ជូនដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីរាជការទាំងអស់ ដែលនាក់ចូលរួមសរុបចំនួន ១២០នាក់ ។