#ខេត្តកំពង់ធំ
នាព្រឹកថ្ងៃអង្គារ ៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨
បានបើកសិក្ខាសាលា ស្ដីពីការគ្រប់គ្រងបសុឱសថ ចំណីសត្វ និងបរិក្ខាបសុពេទ្យ ដល់អាជីវករលក់បសុឱសថ ចំណីសត្វ និងបរិក្ខាបសុពេទ្យក្នុងខេត្ត នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ
ក្រោមអធិបតីភាព លោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងលោកស្រី ហេង ម៉ូរ៉ានី អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល និងមានអ្នកចូលរួមសរុបចំនួន ៦១នាក់ ស្រី ០៧នាក់ ។