ទិវាស្រែបង្ហាញស្តីពីការគ្រប់គ្រងកត្តាចង្រៃលើដំណាំស្រូវ
ចេញ​ផ្សាយ ១៦ មករា ២០១៩
419

នាព្រឹកថ្ងៃពុធ ១១កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ សហការជាមួយវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ (IRRI)

បានរៀបចំទិវាស្រែបង្ហាញស្តីពី "ការគ្រប់គ្រងកត្តាចង្រៃលើដំណាំស្រូវ" នៅភូមិអូរកន្ធរខាងត្បូង សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

លោកធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា សូមប្រជាកសិករយកចិត្តទុកដាក់ចំពោះលើការងារកសិកម្ម ត្រូវអនុវត្តតាមបច្ចេកទេសត្រឹមត្រូវនិងជឿជាក់លើមន្ត្រីបច្ចេកទេស និងអនុវត្តតាមការបង្ហាញបច្ចេកទេស ដើម្បីទទួលបានទិន្នផលខ្ពស់ ជៀសវាងអនុវត្តខុសបច្ចេសទេស   ប្រើប្រាស់ជី ថ្នាំមិនចំគោលដៅ ធ្វើអោយខាតបង់ពេលវេលា និងថវិកា  ។

ចំនួនអ្នកចូលទស្សនា
Flag Counter