ពិធីប្រគល់-ទទួលសម្ភារៈកសិកម្ម ជូនកសិករក្នុងគម្រោងផលិតកម្មស្បៀង
ចេញ​ផ្សាយ ១៦ មករា ២០១៩
393

រសៀល ថ្ងៃពុធ ១១កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩

នៅស្ថានីយ៍ពិសោធន៍ដំណាំស្រូវបល្ល័ង្ក នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដោយមានការគាំទ្រពីគម្រោងជំរុញផលិតកម្ម និងអង្គការ IFAD បានរៀបចំពិធីប្រគល់-ទទួល សម្ភារៈកសិកម្ម ជូនកសិករផលិតបន្លែសរុបចំនួន ៥២នាក់ ។ 

សម្ភារៈដែលកសិករទទួលបានរួមមាន៖ ជី គ្រាប់ពូជបន្លែ (សណ្តែកកួ ម្រះ ត្រសក់ ប៉េងប៉ោះ ត្រប់... ) សៀវភៅបច្ចេកទេសដំណាំបន្លែ និងទុនសរុប ១៦០.០០០.០០០ ៛ ។

លោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគម្រោងជំរុញផលិតកម្មស្បៀងខេត្តកំពង់ធំ មានប្រសាសន៍ថា បងប្អូនប្រជាកសិករត្រូវយកចិត្តទុកដាក់ក្នុងការដាំដុះបន្លែតាមលក្ខណៈបច្ចេកទេសដែលអ្នកជំនាញបានណែនាំ ការអនុវត្តកសិកម្មល្អ (GAP) ការផ្គត់ផ្គង់បន្លែបានគ្រប់គ្រាន់នោះយើងនឹងកាត់បន្ថយការនាំបន្លែចូលពីប្រទេសជិតខាង ។ លោកប្រធានបានបញ្ជាក់ថា បច្ចុប្បន្ននេះប្រជាពលរដ្ឋកាន់តែមានយល់ដឹង និងយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាពជាចំបង ហេតុដុច្នេះបើបងប្អូនកសិករយើងផលិតដំណាំកសិកម្មដែលស្របតាមបទដ្ឋានបច្ចេកទេស បរិភោគមិនប៉ះពាល់សុខភាព បង្កើនតម្លៃកសិផល ។ 

លោកប្រធានបានបន្ថែមថា បងប្អូនគួរស្វែងយល់អំពីការប្រើប្រាស់បណ្តាញសង្គមដែលផ្តល់ផលប្រយោជន៍ដូចជា អាចបង្ហាញអំពីផលិតផលរបស់ខ្លួនទៅកាន់មនុស្សទូទៅ ការចែករំលែកព័ត៌មាន និងការទទួលព័ត៌មានទីផ្សារជាដើម ។

ចំនួនអ្នកចូលទស្សនា
Flag Counter