សិក្ខាសាលាផ្សព្វផ្សាយស្តីពី ផែនការសកម្មភាព និងថវិកាឆ្នាំ២០១៩ របស់គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច
ចេញ​ផ្សាយ ២២ មករា ២០១៩
463

# ខេត្តកំពង់ធំ

នៅព្រឹកថ្ងៃអង្គារ ២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ លោក ធីវ វណ្ណធីរ ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការីបានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីផែនការសកម្មភាពនិងថវិកាឆ្នាំ២០១៩របស់គម្រោង TSSD-AF សម្រាប់២៧០ឃុំ-សង្កាត់ ៣៧ក្រុង-ស្រុក របស់គម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហានទី២ (TSSD-AF) គាំទ្រដោយ ADB IFAD និងរាជរដ្ឋាភិបាលកម្ពុជា ។ សិក្ខាសាលានេះមានគោលបំណងដើម្បី ណែនាំផែនការការងារ និងថវិកាឆ្នាំ២០១៩ ព្រមទាំងបញ្ជ្រាបការយល់ដឹងពីប្រព័ន្ធត្រួតពិនិត្យការអនុវត្តគម្រោង(PPMS) ដល់មេឃុំ ចៅសង្កាត់ និងអ្នកផ្សព្វផ្សាយព័ត៌មានចល័តឃុំ សង្កាត់ មន្ត្រីក្រុង ស្រុក មន្ត្រីយេនឌ័រ និងអ្នកពាក់ព័ន្ធ ដើម្បីយកទៅអនុវត្តគម្រោងដល់ឃុំ សង្កាត់ គោលដៅទាំងអស់។

ចំនួនអ្នកចូលទស្សនា
Flag Counter