មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ
នៅព្រឹកថ្ងៃអង្គារ ២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម គិត សេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងថ្នាក់ជាតិ នៃកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករបានអញ្ជេីញចូលរួមជាអធិបតី ក្នុងពិធីបេីកវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកវិទ្យាប្រតិបត្តិមូលដ្ឋានលើម៉ាស៊ីនកិនស្រូវទំនេីបដល់អ្នកប្រតិបត្តិការម៉ាស៊ីន និងម្ចាស់រោងម៉ាស៊ីនក្នុងខេត្តកំពង់ធំ ។