# ខេត្តកំពង់ធំ
នៅរសៀលថ្ងៃអង្គារ ២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ក្រុមការងាររៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រឆ្លើយតបនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលដឹកនាំដោយ ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារបានរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលថ្នាក់ក្រោមជាតិ ស្ដីពី " ឯកសារមគ្គទេសក៍បច្ចេកវិទ្យាបន្សាំសម្រាប់វិស័យកសិម្ម" ដែលមានការចួលរួមពី ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន មន្រ្តីក្រសួងកសិកម្ម មន្ត្រីក្រសួងបរិស្ថាន មន្រ្តីជំនាញមន្ទីរកសិកម្មទាំង ២៥រាជធានី ខេត្ត ក្រុមការងារTA និងតំណាងវិស័យឯកជន សរុប ៤៩នាក់ ស្រីចំនួន ៧នាក់ ។
គោលបំណងនៃអង្គសិក្ខាសាលាថ្ងៃនេះ
១-បង្កើត និងយល់ដឹងអំពីការបន្ស៊ាំនឹងអាកាសធាតុ ភាពធន់ ដល់អ្នករៀបចំគោលនយោបាយ អ្នករៀបចំផែនការអភិវឌ្ឍន៍ អ្នកជំនាញកសិកម្ម និងអ្នកពាក់ព័ន្ធនឹងវិស័យកសិកម្ម
២-បង្កើត និងយល់ដឹងឧបករណ៍បន្ស៊ាំសម្រាប់វិស័យកសិកម្ម
៣-ពង្រឹងសមត្ថភាពមន្រ្តីជំនាញ អ្នកបច្ចេកទេសដេីម្បីអនុវត្តនូវរាល់ចំណេះដឹងក្នុងវិស័យកសិកម្មនៅមូលដ្ឋាន ។