ថ្ងៃទី២ នៃវគ្គបណ្ដុះបណ្ដាលថ្នាក់ក្រោមជាតិ ស្ដីពី " ឯកសារមគ្គទេសក៍បច្ចេកវិទ្យាបន្សាំសម្រាប់វិស័យកសិម្ម"
ថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ កម្មវិធីចុះពិនិត្យលេីការអនុវត្តជាក់ស្តែងរបស់កសិករដាំដុះបន្លែ នៅភូមិសិរីវង្ស និងភូមិគោកងួន ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងទស្សនកិច្ចសហគមន៍កសិកម្មឃុំត្រពាំងឬស្សី (សហគមន៍ផលិតពូជស្រូវ) ។
ចំណុចដែលត្រូវផ្តោតការចាប់អារម្មណ៍របស់សិក្ខាកាមសម្រាប់ចុះពិនិត្យនៅទីវាលរួមមាន:
-ការគ្រប់គ្រង និងប្រើប្រាស់ទឹកដោយចីរភាព
-វិធានការចម្រុះគ្រប់គ្រងដី
-ការគ្រប់គ្រងដំណាំដោយចីរភាព
-ប្រព័ន្ធកសិកម្ម និងការចិញ្ចឹមជីវិតដោយចីរភាព ។