សិក្ខាសាលា​ស្ដី​ពី​ គោលការណ៍​ណែនាំ​នៃការបញ្រ្ជាបបច្ចេកទេសសម្រាប់ពិពិធកម្មដំណាំនៃកសិកម្មវៃឆ្លាតនឹងអាកាសធាតុ
ចេញ​ផ្សាយ ២៤ មករា ២០១៩
1,009

#​ ខេត្តកំពង់ធំ​

សិក្ខាសាលា​ថ្ងៃ​ទី​១

ថ្ងៃព្រហស្បតិ៍​ ៤រោច​ ខែបុស្ស​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី​២៤​ ខែមករា​ ឆ្នាំ​២០១៩​ ក្រោម​កិច្ច​សហការ​រវាង​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និង​ក្រសួង​បរិស្ថាន​បានរៀបចំសិក្ខាសាលាស្ដីពី "គោលការណ៍ណែនាំនៃការបញ្រ្ចាបបច្ចេកទេសសម្រាប់ពិពិធកម្មដំណាំនៃកសិកម្មវៃឆ្លាតនឹងអាកាសធាតុ" ដោយមានការអញ្ចើញជាគណៈអធិបតី ពីឯកឧត្តម​សាស្ត្រាចារ្យបណ្ឌិត សាបូ អូហ្សាណូ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន លោកជំទាវបណ្ឌិត ចាន់ ផលលឿន អនុរដ្ឋលេខាធិការ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ឯកឧត្តម​ ជួប​ ប៉ារីស​ អគ្គលេខាធិកា​រក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព​ នៃក្រសួងបរិស្ថាន​ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អ្នកជំ​នាញការ​ តំណាងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងមន្រ្តីរាជការ​នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទខេត្តកំពង់ធំ​ ដែលមានសមាសភាពចូលរួមសរុបចំនួន​ ៤៥នាក់​ ស្រីចំនួន​ ១០នាក់​ ។ ​

សិក្ខាសាលានេះមានគោល បំណង ពិនិត្យឡើងវិញទៅលើសេចក្តីព្រាងគោលការណ៍ណែនាំស្ដីពីការបញ្ច្រាបបច្ចេកទេសសម្រាប់ពិពិធកម្មដំណាំនៃកសិកម្មវ័យឆ្លាតនឹងអាកាសធាតុ រួមទាំងប្រមូលអនុសាសន៍ដើម្បីធ្វើការកែលម្អ ។

ចំនួនអ្នកចូលទស្សនា
Flag Counter