ឯកឧត្តម​ អភិបាល​ នៃគណៈអភិបាលខេត្តកំពង់ធំ​ អញ្ជើញ​ចុះពិនិត្យការងារកៀពង្រាបដីដោយប្រព័ន្ធឡាស៊ែរ​ របស់គម្រោងផលិតកម្មស្រូវ​ និងការនាំចេញអង្ករ​ Rice-SDP
ចេញ​ផ្សាយ ២៦ មករា ២០១៩
1,029

នៅព្រឹកថ្ងៃសៅរ៍ទី២៦ខែមករាឆ្នាំ២០១៩នេះ

ឯកឧត្តម​ អភិបាល​ នៃគណៈអភិបាលខេត្តកំពង់ធំ​ បានដឹកនាំក្រុមការងារអញ្ជើញ​ចុះពិនិត្យការងារកៀពង្រាបដីដោយប្រព័ន្ធឡាស៊ែរ ព្រមទាំងបានអញ្ជេីញជួបបងប្អូនម្ចាស់ស្រែ ដែលគាំទ្រដោយគម្រោងកម្មវិធីផលិតកម្មស្រូវនិងការនាំចេញអង្ករ Rice-SDP ។ 

•បច្ចេកទេសថ្មីនេះនឹងធ្វើអោយដីស្រែស្មើល្អ នាំអោយផលិតកម្មស្រូវទទួលបាន ទិន្នផលខ្ពស់ ចំណាយថ្លៃដើមលើផលិតកម្មទាប។ •ការកៀរដីអោយរាបស្មើមានអត្ថប្រយោជន៍ច្រើនដូចជា:

-អត្រាដំណុះនិងចំនួនដើមស្រូវមានការលូតលាស់កើនឡើង

-ការប្រើប្រាស់ទឹកក្នុងស្រែតិចជាង និងបានរាយសព្វផ្ទៃដីស្រែបានល្អ

-ជីដែលបាចទៅក្នុងស្រែ រលាយសព្វបានល្អ

-ដើមស្រូវដែលលូតលាស់មានកំពស់ប្រហាក់ប្រហែលគ្នា

-ងាយស្រួលក្នុងការបន្សុទ្ធពូជដូចជាការដកឬកាត់ពូជលាយចេញពីស្រែ

-ការកំចាត់ស្មៅចង្រៃតាមរយៈការបញ្ចូល ទឹកក្នុងស្រែមានប្រសិទ្ធិភាពខ្ពស់

-ចំណាយពេលវេលាតិចជាងក្នុងការ ប្រតិបតិ្តការ ម៉ាសុីនកសិកម្មគ្រប់ប្រភេទ

-ស្រូវទុំដំណាលគ្នាល្អ

-ងាយស្រួលក្នុងការបញ្ចេញទឹកអោយអស់ពីក្នុងស្រែមុនពេលប្រមូលផល

-សំណើមគ្រាប់ស្រូវនៅពេលប្រមូលផលមានកម្រិតប្រហាក់ប្រហែលគ្នា

-បន្ថយការបាត់បង់គ្រាប់ស្រូវនៅពេលប្រមូលផលពិសេសពេលច្រូតដោយប្រើម៉ាសុីនច្រូត

-ទទួលបានគ្រាប់ស្រូវមានទំហំប្រហាក់ប្រហែលគ្នា ដាក់គ្រាប់ពេញ មានទម្ងន់ និងអាចកិនចេញជាអង្ករឆ្លើយតបទៅតាមស្តង់ដារសម្រាប់លក់លើទីផ្សារអន្តរជាតិ

-ទទួលបានទិន្នផលស្រូវខ្ពស់ជាង

-កសិករជាអ្នកផលិតស្រូវទទួលបានប្រាក់ចំណូលខ្ពស់ដោយសារការ កៀរដីស្រែអោយបានរាបស្មើល្អ។

•ការកៀរម្តងអាចដីស្រែរាបស្មើល្អរយ:ពេលប្រាំឆ្នាំឬអាចយូរជាងនេះបើបងប្អូនកសិករចេះបន្តថែទាំបានល្អ។

ចំនួនអ្នកចូលទស្សនា
Flag Counter