ពិធីប្រគល់ប្រាក់ភាគទានសមាគមមិត្តបុគ្គលិកកសិកម្មកម្ពុជា (សបក) ជូនគ្រួសារសព្វអតីតមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ
ចេញ​ផ្សាយ ១៣ កុម្ភៈ ២០១៩
439

#ខេត្តកំពង់ធំ

ថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩

លោក ឈ បៀងគង់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ នាំយកថវិកាចំនួន១៨លានរៀល ដែលជាថវិការបស់សមាគមមិត្តបុគ្គ លិកកសិកម្មកម្ពុជា(សបក) នៃមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ទៅប្រគល់ជូនគ្រួសារសពចំនួន ៣គ្រួសារ នៅស្រុកបារាយណ៍ និងស្រុកកំពង់ស្វាយ ។ លោកបានលើកឡើងថាក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងកសិកម្ម ក៏ដូចជា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ សូមសំដែងនូវសមានចិត្តដ៏សែនក្ដុកក្ដួល សោកស្តាយស្រណោះអាឡោះអាល័យក្រៃលែង សូមចូលរួមមរណទុក្ខ លោកស្រីព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ នៃសពលោកទាំង៣នាក់ ប្រកបដោយសមានទុក្ខ ក្ដីសង្វេគរកទីបំផុតគ្មាន និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោកទាំងបី នៅតាមជួយថែរក្សាដល់ក្រុមគ្រួសារនឹងបាន ទៅចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះដែរ គ្រួសារសពបានថ្លែងអំណរគុណ ដល់ក្រសួងកសិកម្ម និងមន្ទីរកសិកម្មខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់នៅក្នុងការផ្ដល់ថវិការបស់សមាគមជូនគ្រួសារសពយើងខ្ញុំ សូមថ្នាក់ដឹកនាំទាំងអស់ជួបតែសេចក្ដីសុខ នឹងទទួលបានសុខភាពល្អទទួលជ័យជំនះ គ្រប់ភារកិច្ច។

សូមបញ្ជាក់ថា គ្រួសារសពដែលទទួលបានអំណោយនេះរួមមាន៖

*ទី១៖ គ្រួសារសព លោក កឹម សុខេន អតីតប្រធានការិយាល័យកសិកម្មស្រុកបារាយណ៍ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ ៣ កើត ខែភទ្របទ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ

*ទី២៖ គ្រួសារសពលោក អ៊ួក ទីន អតីតមន្រ្តីនៃមន្ទីរកសិកម្មរុក្ខប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ ១១ កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៨ ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ

*ទី៣៖ គ្រួសារសពលោក ជៃ ហម អតីតមន្រ្តីនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ ១ កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែតុលាឆ្នាំ២០១៨ ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ ៕

ចំនួនអ្នកចូលទស្សនា
Flag Counter