ព្រឹកថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩
លោកប្រធានការិយាល័យកសិកម្មក្រុង ស្រុក និងមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានចូលរួមប្រជុំ គម្រោងសិក្សាវាយតំលៃការយល់ដឹង និងការអនុវត្តពីការគ្រប់គ្រងនិងកែលម្អដីកសិកម្ម សំរាប់ផលិតកម្មដំណាំ នៅអគ្គនាយដ្ឋានកសិកម្ម ដែលមានអ្នកចូលរួមចំនួន ២៦នាក់ ស្រី ៣នាក់ ។