កិច្ចប្រជុំពិភាក្សាពីគម្រោង បង្កើនភាពអង់អាចសេដ្ឋកិច្ចស្រ្តីក្នុងវិស័យកសិកម្ម
ចេញ​ផ្សាយ ០៤ មីនា ២០១៩
619

#ខេត្តកំពង់ធំ

ថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩

មានបើកកិច្ចប្រជុំពិភាក្សាពីគម្រោង បង្កើនភាពអង់អាចសេដ្ឋកិច្ចស្រ្តីក្នុងវិស័យកសិកម្ម នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ក្នុងនោះដែមានការជែករំលែកបទពិសោធន៍ការងាររបស់មន្ត្រីនៃមន្ទីរកសិកម្ម ដល់អង្គការមិនមែនរដ្ឋាភិបាលរួមមានអង្គការអុកស្វាម (Oxfam) អង្គការ ( AFD ) និងអង្គការ (FAEC) ដែលមានអ្នកចូលរួមចំនួន ២៩នាក់ ស្រី ១២នាក់ ។

បន្ទាប់លោក អ៊ឹម ប៊ុនថាន ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានធ្វើបទបង្ហាញពីវឌ្ឍនភាពការអនុវត្តន៍វិស័យកសិកម្ម របស់មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តកំពង់ធំ

-ស្ថានភាពទូទៅនៃវិស័យកសិកម្ម

-ចក្ខុវិស័យសម្រាប់កសិកម្ម

-បេសកកម្ម

-លទ្ធផលសកម្មភាពដែលសម្រេចបាន

-ផលិតកម្មកសិកម្មតាមកិច្ចសន្យា

-បន្លែសុវត្ថិភាព (GAP)

-ការងារទីផ្សារ និងសហគមន៍កសិកម្ម

-យុទ្ធសាស្រ្ត និងផែនការបន្តរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ក៏ដូចជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដល់សិក្ខាកាមដែលបានចូលរួម

បទបង្ហាញរបស់លោកស្រី យន់ សេងហ័រ ជាបុគ្គលិកអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) ស្ដីពីកម្មវិធីសន្តិសុខស្បៀង និងមុខរបរចិញ្ចឹមជិវិត របស់គម្រោងពង្រឹងភាពអាងអាចសេដ្ឋកិច្ចរបស់ស្រ្តី ក្នុងវិស័យកសិកម្ម (WEE-A)

ចំនួនអ្នកចូលទស្សនា
Flag Counter