កិច្ចពិភាក្សាសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០១៨-២០១៩ និងទិសដៅការងារឆ្នាំ២០១៩-២០២០
ចេញ​ផ្សាយ ១៣ មីនា ២០១៩
390

#ខេត្តកំពង់ធំ

ថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩

លោក ធីវ វណ្ណធីរ និងសហការីចូលរួមក្នុងពិធីសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទូទាំងប្រទេសប្រចាំឆ្នាំ២០១៨-២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩-២០២០

ក្រោមអធិបតីភាព ឯកឧត្តម យុទ្ធ ភូថង រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដឹកនាំកិច្ចពិភាក្សាសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០១៨-២០១៩ និងទិសដៅការងារឆ្នាំ២០១៩-២០២០ នៅអគារផ្ការំដួល ទីស្តីការក្រសួង  លើប្រធានបទ ៖

១-ប្រព័ន្ធខ្សែសង្វាក់ផលិតកម្មស្រូវនិងបន្លែនិងហេដ្ឋារចនាសមហព័ន្ធគាំទ្រ។

២-ប្រព័ន្ធខ្សែសង្វាក់ផលិតកម្មសត្វនិងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ។

៣-ធ្វើយ៉ាងណា ដើម្បីឲ្យសហគមន៍នេសាទ មាន ដំណើរការប្រកបដោយប្រសិទ្ធភាព។

៤-ការរៀបចំគោលនយោបាយលើកទឹកចិត្តការវិនិយោគទៅលើចម្ការឈើដាំនិងទស្សនៈវិស័យអនាគតកៅស៊ូធម្មជាតិកម្ពុជា។

ចំនួនអ្នកចូលទស្សនា
Flag Counter