កិច្ចប្រជុំបូកសរុបការងារផលិតកម្ម អាជីវកម្មកសិកម្ម ប្រចាំខែមីនា ឆ្នាំ២០១៩
ចេញ​ផ្សាយ ១៥ មីនា ២០១៩
489

# ខេត្តកំពង់ធំ

ថ្ងៃសុក្រ ១០កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩

មានបើកកិច្ចប្រជុំបូកសរុបការងារផលិតកម្ម អាជីវកម្មកសិកម្ម ប្រចាំខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ

ក្រោមអធិបតីយភាពលោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានសមាសភាពចូលរួមដូចខាងក្រោម៖

         - លោកអនុប្រធានមន្ទីរ

         - លោក លោកស្រីប្រធានការិយាល័យចំណុះមន្ទីរ

         - លោកប្រធានការិយាល័យកសិកម្មក្រុង ស្រុក

         - លោកនាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ

         - លោកនាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ

         - លោក លោកស្រីអនុប្រធានការិយាល័យ លោក លោកស្រីមន្ត្រីរាជការតំណាងការិយាល័យចំណុះមន្ទីរ ការិយាល័យកសិកម្មក្រុង ស្រុក

កិច្ចប្រជុំផ្តោតសំខាន់លើការបូកសរុបលទ្ធផលការងារ ដែលបានអនុវត្តតាមវិស័យជំនាញផ្សេងៗក្នុងខែកន្លងមកដូចជា៖

         - ការងារបង្ករបង្កើនផលតាមបណ្តាក្រុង ស្រុកទាំង ០៨

         - ការងារផលិតកម្ម និងបសុព្យាបាល

         - ការងារនីតិកម្មកសិកម្ម

         - ការងារវិស័យព្រៃឈើ

         - ការងារវិស័យជលផល

         - រៀបចំផែនការដើម្បីតាំងពិព័ណ៌មហាសង្រ្កានសំបូរព្រៃគុក ឆ្នាំ២០១៩ ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter