នៅខេត្តសៀមរាប ថ្ងៃច័ន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩
មានកិច្ចប្រជុំបូកសរុបលទ្ធផលការងារនីតិកម្មកសិកម្មប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩
ដោយមានលោក លោកស្រី តំណាងថ្នាក់ដឹកនាំ នៃអង្គភាពពាក់ព័ន្ធក្រោមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងការិយាល័យនីតិកម្មកសិកម្មទាំង ២៥រាជធានីខេត្ត ក្រោមអធិបតីភាព៖
- ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ឯកឧត្តម ចាន់ ហេង ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ឯកឧត្តម ណី លន់ ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
កិច្ចប្រជុំនេះគឺដើម្បីធ្វើការបូកសរុបវាយតម្លៃលទ្ធផលការងារអនុវត្តកន្លងមក និងការទទួលខុសត្រូវរបស់អង្គភាពនីតិកម្មកសិកម្ម ក្នុងការគ្រប់គ្រង និងការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម និងដាក់ចេញវិធានការបន្តក្នុងការគ្រប់គ្រង សម្ភារកិសកម្ម នៅតាមរាជធានី ខេត្ត ឱ្យមានប្រសិទ្ធភាព រៀបចំដោយ នាយកដ្ឋាននីតិកម្មកសិកម្ម ។