#ខេត្តកំពង់ធំ
ព្រឹកថ្ងៃ សុក្រ ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៩
លោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានចូលរួមមហាសន្និបាតប្រចាំឆ្នាំ សហគមន៍កសិកម្ម ភ្នំសន្ទុក ស្ថិតនៅក្នុងភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ក្នុងឱកាសនោះដែរលោកប្រធានមន្ទីរក៏បានផ្តល់អនុសាសន៍ និងលើកទឹកចិត្តដល់ប្រជាកសិករឱ្យខិតខំផលិតនូវផលិតផលកសិកម្ម ឱ្យបានច្រើនសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ និងដើម្បីលើកកំពស់ជីវភាពរបស់បងប្អូនប្រជាកសិករ ។