#ខេត្តកំពង់ធំ
ថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩
កិច្ចប្រជុំផ្សព្វផ្សាយសារាចរ លេខ១១៩ ស.ណ.ន.ក.ស.ក និងវិធានការបង្ការទប់ស្កាត់ជំងឺឆ្លង ប៉េស្តជ្រូកអាហ្វ្រិក ក្រោមអធិបតីភាពលោក ឈ បៀងគង់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ រៀបចំដោយ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ។
-លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានឡើងអានរបាយការណ៍សង្ខេប និងសារាចរណែនាំ លេខ១១៩ ស.រ.ណ.ន.ក.ស.ក និងប្រកាសលេខ ១៧៣ ប្រក.កសក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដល់គណៈអធិបតី ព្រមទាំងអ្នកចូលរួមទាំងអស់ដើម្បីឱ្យបានយល់កាន់តែច្បាស់ ពីគោលបំណងនៃសារាចរណែនាំ និងចាត់វិធានការទប់ស្កាត់ជំងឺឆ្លង ប៉េស្តអាហ្វ្រិកឱ្យបានទាន់ពេលវេលា។ ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីក្រុង/ស្រុកដែលពាក់ព័ន្ធ បុគ្គលិកក្រុមហ៊ុន CP អាជីវករ និងម្ចាស់កសិដ្ឋានសរុបចំនួន ៥៥នាក់ ស្រី០៧នាក់។