# ខេត្តកំពង់ធំ
រសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩
ក្រោមការដឹកនាំរបស់លោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីអំពាវនាវដល់សប្បុរសជន ចូលរួមបរិច្ចាគថវិកា ដើម្បីធានាប្រសិទ្ធភាពនៃការផ្តល់សេវាកម្មមនុស្សធម៌ ជួយដល់ជនងាយរងគ្រោះ និងជនរងគ្រោះមហន្តរាយ នឹងឧប្បទ្ទវហេតុផ្សេងៗ និងចូលរួមអបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភាព ឆ្នាំ២០១៩ ក្រោមប្រធានបទ ខ្ញុំ កាកបាទក្រហមកម្ពុជា ។ សមាសភាពអ្នកចូលរួមប្រជុំសរុបចំនួន ២០នាក់ ស្រី០៣នាក់ ។