កិច្ចប្រជុំបូកសរុបការងារផលិតកម្ម អាជីវកម្មកសិកម្ម ប្រចាំខែឧសភា ឆ្នាំ២០១៩
ចេញ​ផ្សាយ ១០ ឧសភា ២០១៩
423

# ខេត្តកំពង់ធំ

ថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩

មានបើកកិច្ចប្រជុំបូកសរុបការងារផលិតកម្ម អាជីវកម្មកសិកម្ម ប្រចាំខែឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ

ក្រោមអធិបតីយភាពលោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានសមាសភាពចូលរួមដូចខាងក្រោម៖

         - លោក លោកស្រីប្រធានការិយាល័យចំណុះមន្ទីរ

         - លោកប្រធានការិយាល័យកសិកម្មក្រុង ស្រុក

         - លោកនាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ

         - លោក លោកស្រីអនុប្រធានការិយាល័យ លោក លោកស្រីមន្ត្រីរាជការតំណាងការិយាល័យចំណុះមន្ទីរ ការិយាល័យកសិកម្មក្រុង ស្រុក

កិច្ចប្រជុំផ្តោតសំខាន់លើការបូកសរុបលទ្ធផលការងារ ដែលបានអនុវត្តតាមវិស័យជំនាញផ្សេងៗក្នុងខែកន្លងមកដូចជា៖

         - ការងារបង្ករបង្កើនផលតាមបណ្តាក្រុង ស្រុកទាំង ០៨

         - ការងារផលិតកម្ម និងបសុព្យាបាល

         - ការងារនីតិកម្មកសិកម្ម

         - ការងារវិស័យព្រៃឈើ

         - ការងារវិស័យជលផល ។

ចំនួនអ្នកចូលទស្សនា
Flag Counter