សិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារប្រកាសស្តីពី " គោលការណ៍ណែនាំសម្រាប់ស្លាកសញ្ញាព័ត៌មាន និងគំរូស្លាកសញ្ញាព័ត៌មាននៃថ្នាំកសិកម្ម ”
ចេញ​ផ្សាយ ២១ ឧសភា ២០១៩
388

# ខេត្តកំពង់ធំ

ថ្ងៃអង្គារ ៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ក្រោម​កិច្ច​សហការ​រវាងនាយកដ្ឋាននីតិកម្មកសិកម្ម នឹងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដែលឧបត្ថមដោយគម្រោង ( CAVAC ) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារប្រកាសស្តីពី " គោលការណ៍ណែនាំសម្រាប់ស្លាកសញ្ញាព័ត៌មាន និងគំរូស្លាកសញ្ញាព័ត៌មាននៃថ្នាំកសិកម្ម ” ក្រោមអធិបតីភាព ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមដោយ លោក ធីវ វណ្ណធីរ ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម នឹងតំណាងក្រុមហ៊ុនផ្គត់ផ្គងជីថ្នាំកសិកម្ម នឹងអាជីវករ លក់ជីថ្នាំកសិកម្ម​ ដែលមានអ្នកចូលរួមសរុបចំនួន ១៥៤នាក់ ស្រី ៣៩នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter