# ខេត្តកំពង់ធំ
ថ្ងៃចន្ទ ៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានរៀបចំបើកវគ្គអប់រំ សមត្ថភាពវិជ្ជាជីវៈ ដល់អាជីវករ ក្រុមហ៊ុន សមាគមន៍ សហគមន៍ ប្រកបអាជីវកម្មសម្ភារកសិកម្មក្នុងខេត្តកំពង់ធំ នឹងមានរយៈពេលចំនួន ៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ធីវ វណ្ណធីរ ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដែលមានអ្នកចូលរួមសរុបចំនួន ៥២នាក់ ស្រី ១៥នាក់ ។
វគ្គអប់រំនេះមានគោលបំណង់ ឱ្យអាជីវករ ក្រុមហ៊ុន សមាគមន៍ សហគមន៍ ប្រកបអាជីវកម្មសម្ភារកសិកម្ម៖
-យល់ដឹងពីច្បាប់នៃការគ្រប់គ្រងជីកសិកម្ម និងថ្នាំកសិកម្ម
-យល់ដឹងពីប្រភេទជីកសិកម្ម និងថ្នាំកសិកម្ម
-យល់ដឹងពីផលប៉ះពាលដល់មនុស្ស និងបរិស្ថាន