#ខេត្តកំពង់ធំ
ថ្ងៃពុធ ១១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩
លោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គវណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពី " ការគ្រប់គ្រងបរិស្ថាន និងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុក្នុងវិស័យកសិកម្ម " រៀបចដោយ៖ អង្គភាពអនុវត្តន៍គម្រោងថ្នាក់ជាតិសម្រាប់កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ( MAFF-NIO ) ដែលសិក្ខាកាមមកពីខេត្តបាត់ដំបង ខេត្តព្រៃវែង នឹងខេត្តកំពង់ធំ សរុបចំនួន ៤០នាក់ ស្រី ១៩នាក់