ព្រឹកថ្ងៃពុធ ១១-១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៩-៣០ ខែឧសភា ឆ្នាំ២០១៩
១. លោក ឈ បៀងគង់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ
២. លោក លោក ជន ខែត មន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម
៣. លោក ហៀន ភិរម្យ មន្រ្តីការិយាល័យរដ្ឋបាល បុគ្គលិក
បានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី " ការរៀនសូត្រពីកសិករទៅកសិករ និងការផ្សាភ្ជាប់ផលិតផលកសិកម្មទៅកាន់ទីផ្សារ " ក្រោមអធិបតីភាពលោកបណ្ឌិត ម៉ៅ មិនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម និងជាប្រធានផ្នែកអភិវឌ្ឍន៍សម្ភារផ្សព្វផ្សាយកសិកម្មនៃកម្មវិធីASPIRE ដោយមានអ្នកចូលរួមដូចជា ទីប្រឹក្សាតាមខេត្តគោដៅ មន្ត្រីរាជការមកពីបណ្តាខេត្តចំនួន១០ខេត្ត សរុបអ្នកចូលរួមចំនួន ៣៥នាក់ ក្នុងនោះស្រី ០៩នាក់ នៅសណ្ឋាគារប្រេស៊ីដង់ ខេត្តបាត់ដំបង ។
គោលបំណងនៃវគ្គបណ្តុះបណ្តាល
- នាំក្រុមកសិករទៅទស្សនៈកិច្ចកសិករដែលជោគជ័យលើការអនុវត្តធុរកិច្ចកសិកម្ម
- នាំកសិករដែលជោគជ័យលើធុរកិច្ចកសិកម្ម ទៅបណ្តុះបណ្តាលក្រុមកសិករដែលមិនទាន់ជោគជ័យ
- ភ្ជាប់ទំនាក់ទំនងរវាងអ្នកលក់ធាតុចូលកសិកម្ម អ្នកទិញ សហគមន៍ ឬអង្គការកសិករ ។