#ខេត្តកំពង់ធំ
ព្រឹកថ្ងៃ សុក្រ ៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០១៩
សិក្ខាសាលា ផ្សព្វផ្សាយពូជស្រូវធន់ទ្រាំនឹងបម្រែបម្រួលអាកាសធាតុ និងបង្កើតទំនាក់ទំនងទីផ្សារ ក្រោមអធិបតីភាពលោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម រុក្ខាបប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោក វន វណ្ណរដ្ឋ តំណាងអង្គភាពសម្របសម្រួលគម្រោង និងលោក លីវ លាងហ៊ី អនុប្រធានទីប្រឹក្សាគម្រោងថ្នាក់ជាតិ ដោយមានការគាំទ្រដោយគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់ទន្លេសាបជំហាន២ ដែលមានអ្នកចូលរួមសរុបចំនួន ៣៩នាក់ ស្រី ០៧នាក់ ។
ទិសដៅ/លទ្ធផលរំពឹងទុកចំបងៗគឺ៖
១. ការយល់ដឹងប្រសើរឡើងអំពីពូជស្រូវដែលធន់ទ្រាំនឹងអាកាសធាតុ និងពូជទើបបង្កើតបាន
២.ដំណើរការបង្កើត ផលិត ចែកចាយពូជស្រូវ
៣.សង្វាក់តម្លៃស្រូវ និងប្រតិបត្តិករ/តួអង្គសង្វាក់តម្លៃ
៤.អ្នកចូលរួមបានស្គាល់គា្ន និងយល់ដឹងអំពីតួនាទីរបស់ប្រតិបត្តិករក្នុងសង្វាក់តម្លៃស្រូវ(ពូជ)តាមខេត្ត និងចាប់ផ្តើមបង្កើនចំណងទាក់ទងទីផ្សាររវាងគា្ន ។