#ខេត្តកំពង់ធំ
ថ្ងៃសុក្រ ១២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩
បើកិច្ចប្រជុំបូកសរុបការងារផលិតកម្ម អាជីវកម្មកសិកម្ម ប្រចាំខែមិថុនា ឆ្នាំ២០១៩ ក្រោមអធិបតីយភាពលោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដែលសមាសភាពចូលរួមដូចខាងក្រោម៖
- លោក លោកស្រីប្រធានការិយាល័យចំណុះមន្ទីរ
- លោកនាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ
- លោកនាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ
- លោក លោកស្រីប្រធាន ឬអនុប្រធានការិយាល័យកសិកម្មក្រុងស្រុក គ្រប់ស្រុក
- លោក លោកស្រីមន្ត្រីរាជការតំណាងការិយាល័យចំណុះមន្ទីរ ការិយាល័យកសិកម្មក្រុង ស្រុក សរុបចំនួន ២៣នាក់ ស្រី ០១នាក់ ។
កិច្ចប្រជុំផ្តោតសំខាន់លើការបូកសរុបលទ្ធផលការងារ ដែលបានអនុវត្តតាមវិស័យជំនាញផ្សេងៗក្នុងខែកន្លងមកដូចជា៖
- ការងារបង្ករបង្កើនផលតាមបណ្តាក្រុង ស្រុកទាំង០៨
- ការងារផលិតកម្ម និងបសុព្យាបាល
- ការងារនីតិកម្មកសិកម្ម
- ការងារវិស័យព្រៃឈើ
- ការងារវិស័យជលផល
- និងបញ្ហាប្រឈមផ្សេងៗ ។