# ខេត្តកំពង់ធំ
ថ្ងៃចន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៩
លោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ អញ្ជើញជាធិបតីក្នុងកម្មវិធី វេទិកាស្តីពី "ការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងអ្នកពាក់ព័ន្ធជាមួយការធ្វើអាជីវកម្មសហគមន៍កសិកម្ម ប្រកបដោយបរិយាប័ន្ន ក្នុងខេត្តកំពង់ធំ'' នៅភោជនីយដ្ឋានឡូវ គឹមសេង ខេត្តកំពង់ធំ ។
គោលបំណងនៃវេទិកា
- ផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគមន៍កសិកម្ម វិស័យឯកជន ស្ថាប័នរដ្ឋ និងស្ថាប័នពាក់ព័ន្ធ
- ស្វែងយល់ពីធនធាន បញ្ហា តម្រូវការ និងទិសដៅទៅមុខ ក្នុងការគាំទ្រដល់អាជីវកម្មរបស់សហគមន៍កសិកម្មឱ្យទទួលបានជោគជ័យនាពេលខាងមុខ
- បង្កើតបានជាផែនការ តម្រូវការធនធានរួមមួយសម្រាប់អ្នកពាក់ព័ន្ធប្រើប្រាស់ និងក្រុមការងារគាំទ្រសហគមន៍កសិកម្មខេត្តកំពង់ធំ ។