កិច្ចប្រជុំពង្រឹងចាត់វិធានការក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តផ្សេងៗ
ចេញ​ផ្សាយ ១២ កក្កដា ២០១៩
622

# ខេត្តកំពង់ធំ

ថ្ងៃសុក្រ ១១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២០១៩ ត្រូវនឹងថ្ងៃ ១២ ខែកក្កដា ឆ្នាំ២០១៩

កិច្ចប្រជុំពង្រឹងចាត់វិធានការក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ក្រោមអធិតីភាពលោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដែលមានសមាសភាពចូលរួមដូចខាងក្រោម៖

          - លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ

          - លោក លោកស្រីប្រធានការិយាល័យជុំវិញមន្ទីរ

          - លោកប្រធានការិយាល័យកសិកម្មក្រុងស្រុក គ្រប់ស្រុក

          - លោកអនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល

          - លោក លោកស្រីប្រធានផ្នែកផលិតកម្ម និងបសុព្យាបាល ក្រុងស្រុក គ្រប់ស្រុក

គោលបំណង

          - ពង្រឹង ការចាត់វិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺប៉េស្តជ្រូកអាហ្រ្វិក
          - ផ្សព្វផ្សាយ លិខិតបទដ្ឋានគតិយុត្ត នានា  ដល់មន្រ្តីផ្នែកផលិតកម្ម  និងបសុព្យាបាលតាមបណ្តាក្រុង  ស្រុក  ដេីម្បីធ្វេីការផ្សព្វផ្សាយបន្ត
          - ដាក់ផែនការចុះធ្វេីជីវៈសុវត្ថិភាពតាមទីសត្តឃាតដ្ឋាន  កសិដ្ឋានបណ្តាស្រុកក្រុង ។

ចំនួនអ្នកចូលទស្សនា
Flag Counter